ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិ បន្តកើនឡើង ជុំវិញកង្វល់ការផ្គត់ផ្គង់
តម្លៃប្រេងឆៅអន្តរជាតិបានកើនឡើងនៅពេលបញ្ចប់ការជួញដូរនៅថ្ងៃព្រហស្បតិ៍ ដែលជាកំណើន៣ថ្ងៃជាប់ៗគ្នា ក្រោយទិន្នន័យរដ្ឋាភិបាលអាមេរិកបង្ហាញថាស្ដុកប្រេងសាំងរបស់ខ្លួនធ្លាក់ចុះ ហើយការព្រួយបារម្ភអំពីការរំខានផ្នែកផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីនៅតែបន្ត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៤៤ សេន ឬ ០,៥៨ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧៦,៤៨ ដុល្លារ/បារ៉ែល។ ចំណែកឯតម្លៃប្រេងឆៅនាពេលអនាគតរបស់អាមេរិក West Texas Intermediate (WTI) វិញ បានកើនឡើង ៣២ សេន ឬ ០,៤៤ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧២,៥៧ ដុល្លារ/បារ៉ែល។
រដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) បានចេញទិន្នន័យដែលបង្ហាញថា ស្តុកប្រេងឆៅរបស់ប្រទេសបានកើនឡើងច្រើនជាងការរំពឹងទុកតិចតួច ប៉ុន្តែស្ដុកប្រេងចម្រាញ់រួចវិញ បានធ្លាក់ចុះកាលពីសប្ដាហ៍មុន។ ការណ៍នេះ មានឥទ្ធិពលទៅលើកំណើនតម្លៃប្រេងអន្តរជាតិ។

ទន្ទឹមនឹងនេះ ការព្រួយបារម្ភផ្នែកផ្គត់ផ្គង់លើប្រេងរបស់រុស្ស៊ី ក៏នៅបន្តជាបញ្ហាផងដែរ ដោយវាជួយជំរុញតម្លៃថាមពល ទោះបីជា រុស្ស៊ី និងសហរដ្ឋអាមេរិកចរចាគ្នាលើការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនក៏ដោយ។ អ៊ុយក្រែនច្រានចោលការចរចាដែលគ្មានវត្តមានខ្លួនមួយនេះ ខណៈមន្រ្តីរបស់ប្រទេសបានលើកឡើងថា រុស្ស៊ីនៅតែបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន។ រុស្ស៊ីឯណោះវិញ បានឱ្យដឹងថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើបំពង់បង្ហូរប្រេងកាត់តាមប្រទេសកាហ្សាក់ស្ថាន បានកាត់បន្ថយលំហូរប្រេងចន្លោះពី ៣០-៤០ ភាគរយ កាលពីថ្ងៃអង្គារ៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


