Connect with us

ព័ត៌មានជាតិ

មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ាស៊ីហ្វិច​នឹង​បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែកុម្ភៈ

បានផុស

នៅ

ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញរបស់​នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជារង នៃ​កងយោធពលខេមរភូមិន្ទ នាថ្ងៃទី២៤ ដល់ ​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ នាយឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ាស៊ីហ្វិច​ នឹង​អញ្ជើញបំពេញទស្សនកិច្ច​ផ្លូវការ​នៅព្រះរាជាណាចក្រកម្ពុជា​ នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់​កងទ័ពជើង។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក នាយឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក នឹងអញ្ជើញចូល ជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង​ជួបសម្តែងការគួរសមជាមួយ នាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក នឹងមានជំនួបទ្វេភាគីជាមួយ លោក​នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នៅទីបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ដែល​លោក​មេបញ្ជាការទាំងពីរនឹង ពិភាក្សាស៊ីជម្រៅ ក្នុងគោលបំណងពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការយោធាសំដៅកសាងទំនុកចិត្ត និងការជឿជាក់ក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចរបស់ លោក​នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក នៅពេលនេះ គឺធ្វើ​ឡើង​ស្រប​ពេលខួប លើកទី៧៥ ទំនាក់​ទំនង​ការ​ទូត​ប្រទេសទាំងពីរ កម្ពុជា- សហរដ្ឋអាមេរិក ហើយក៏ជាលើកទី២ដែលមេបញ្ជាការ កង​ទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក អញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាដែលលើក ទី១ គឺដឹកនាំដោយ លោក​នាយឧត្តមសេនីយ៍ វ៉ីនសេន ប៊ុ្រក (VINCENT BROOKS) នៅក្នុងឆ្នាំ២០១៤៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម