Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីសិង្ហបុរីនឹង​បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា​ក្នុងសប្ដាហ៍ក្រោយ

បានផុស

នៅ

នាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី លោក Lawrence Wong នឹងបំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​នៅ​ថ្ងៃទី​២​ ខែកក្កដា ខាងមុខ ស្របពេ​លនឹង​ការប្រារព្ធ​ខួប​៦០ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា សិង្ហបុរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដីប្រកាសព័ត៌មាន​ចុះថ្ងៃទី​២៨ ខែ​មិថុនា ក្រសួងការបរទេស​កម្ពុជាឱ្យ​ដឹង​ថាក្នុងដំណើរទស្សនកិច្ច​នេះលោក Lawrence Wong នឹងមានព្រះរាជសាវនាការជាមួយ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំង​មានជំនួបសម្តែងការគួរសមជាមួយប្រធាន​ព្រឹទ្ធសភា សម្ដេច​តេជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។

ក្នុង​សេចក្ដីប្រកាសនោះបន្ថែមថា៖ «នាយករដ្ឋមន្ត្រីទាំងពីរនឹងធ្វើការពិភាក្សាស៊ីជម្រៅបន្ថែមទៀត លើទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងកម្ពុជា និង សិង្ហបុរី»។

លោក Lawrence Wong គឺជានាយករដ្ឋមន្ត្រី​ទី​៤របស់ប្រទេស​សិង្ហបុរីកាន់អំណាច​ពី​ឆ្នាំ២០២៤ និង​​ត្រូវ​បានបន្តតណែងជានាយករដ្ឋមន្ត្រីបន្ត​ទៀតបន្ទាប់ពី​ទទួល​ជ័យជម្នះលើការ​បោះឆ្នោតសភាកាលពី​ខែ​ឧសភា កន្លង​ទៅផងដែរ។

ដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីសិង្ហបុរីនេះកើតឡើងស្របពេលជាមួយនឹងការប្រារព្ធខួបលើកទី៦០ នៃការបង្កើត ទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី។ ប្រទេសសិង្ហបុរី និងកម្ពុជា​បាន​បង្កើត​ទំនាក់ទំនង​ការទូត​កាលពីថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ១៩៦៥ ១ខែបន្ទាប់ពីប្រទេស​សិង្ហបុរីទទួលបាន​ឯករាជ្យពី​ម៉ាឡេស៊ី៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៥ ម៉ោង មុន

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ដុត​កម្ទេច​​ចោល​ដូង​ក្រអូប​១៥០០គីឡូក្រាម ​ដែល​លួច​នាំ​ចេញ​ពី​ថៃ​ ឆ្លង​កាត់​ប្រទេស​ឡាវ​ចូល​មកកម្ពុជា​ដោយ​ខុស​ច្បាប់​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេចតេជោ ថាមូលហេតុទម្លាយលោក ថាក់ ស៊ីន សម្តែងធ្វើឈឺ ដោយសារគ្រួសារគាត់ក្បត់សម្តេចមុន

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រផលិតអំពូលនៅផ្លូវជាតិលេខ៣ ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ឱសថបង្ការមេរោគអេដស៍ថ្មី ប្រសិទ្ធភាពខ្ពស់ដល់ ៩៥% ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមុនគេ នៅរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម