កីឡា
នៅតែល្អ! Neymar ស៊ុតហ្វ្រីឃីគយ៉ាងអស្ចារ្យ ជួយឱ្យ Santos ឈ្នះ Bragantino (វីដេអូ)
នាព្រឹកថ្ងៃទី៣ ខែមីនានេះ ក្រុម Santos បានបើកទ្វារកីឡដ្ឋាន Estadio Urbano Caldeira ទទួលស្វាគមន៍ក្រុមភ្ញៀវ Bragantino នៅក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ Paulista A1 របស់ប្រេស៊ីល។
ជាការពិតណាស់ នៅក្នុងការប្រកួតនេះ ក្រុមម្ចាស់ផ្ទះ Santos ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុមភ្ញៀវ Bragantino ក្នុងលទ្ធផល ២-០។

ក្នុងនោះគ្រាប់ទី១រកបានដោយប្រធានក្រុម Neymar នៅនាទីទី៩ តាមរយៈការស៊ុតហ្វ្រីឃីគ និង១គ្រាប់ទៀតរកបានដោយកីឡាករ Joao Schmidt នៅនាទីទី ៥៦។
គួរបញ្ជាក់ថា ក្រោយជ័យជម្នះនេះ Santos បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពាន Paulista A1។ ដោយឡែកក្រុម២ផ្សេងទៀត រួមមាន Palmeiras និង Corinthians ក៏បានកក់កៅអីរួចរាល់ផងដែរ។ លើកលែងតែក្រុម Sao Paulo និង Novorizontino ត្រូវប្រកួតតទល់គ្នានៅថ្ងៃពុធទី៤ ស្អែក។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតខ្សែប្រយុទ្ធ Neymar ដែលទើបជាសះស្បើយពីរបួស និងបានវិលត្រឡប់ទៅក្លិបចាស់នៅប្រទេសប្រេស៊ីលវិញ ស៊ុតបាល់ហ្វ្រីឃីគបានយ៉ាងល្អគួរឲ្យចាប់អារម្មណ៍៕

ប្រែសម្រួល៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


