កីឡា
Ronaldo វ៉ាដាច់កីឡាករក្នុងលោក ជាប់ជាកីឡាកររកចំណូលច្រើនបំផុត ឆ្នាំ ២០២៥
ខ្សែប្រយុទ្ធរបស់ Al-Nassr កីឡាករ Cristiano Ronaldo បានស្ថិតនៅលើគេ ជាកីឡាករបាល់ទាត់ រកប្រាក់ចំណូលច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២៥។

ស្ថិតិអ្នករកចំណូលច្រើនជាងគេបំផុតនេះ ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំ បានកាន់កាប់ចំនួន ៣ ឆ្នាំជាប់គ្នាមកហើយ ដោយគិតទាំងឆ្នាំ ២០២៥។ ឆ្នាំ ២០២៥ Ronaldo រកបានប្រាក់ចំណូលបានដល់ទៅ ២៧៥ លានដុល្លារអាមេរិក ខណៈចំនួននេះ គឺបានវ៉ាដាច់តែម្តងចំពោះកីឡាករលំដាប់កំពូល ៤ រូបផ្សេងទៀត ដូចជា Lionel Messi, Karim Benzema, Neymar Jr. និង Kylian Mbappe។
ខាងក្រោមនេះ ជាព័ត៌មានលម្អិតអំពីកីឡាករលំដាប់កំពូលទាំង ៥ រកបានប្រាក់ចំណូលច្រើនបំផុតប្រចាំឆ្នាំ ២០២៥៖
៥. Neymar Jr. (Santos)៖ រកចំណូលសរុបបានចំនួន ៧៦ លានដុល្លារអាមេរិក។

៤. Kylian Mbappe (Real Madrid)៖ រកចំណូលសរុបបានចំនួន ៩៦ លានដុល្លារអាមេរិក។

៣. Karim Benzema (Al-Ittihad)៖ រកចំណូលសរុបបានចំនួន ១០៤ លានដុល្លារអាមេរិក។

២. Lionel Messi (Inter Miami)៖ រកចំណូលបានចំនួន ១៣៥ លានដុល្លារអាមេរិក។

១. Cristiano Ronaldo (Al-Nassr) រកចំណូលបានចំនួន ២៧៥ លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ប្រាក់ចំណូលរបស់កីឡាករទាំង ៥ ខាងលើ គឺជាការសរុបប្រាក់ចំណូលទាំងនៅក្រៅទីលាន និងនៅក្នុងទីលាន។ ប្រាក់ចំណូលនេះ គឺបូកសរុបរវាងប្រាក់ឈ្នួលប្រចាំឆ្នាំនៅក្លិប និងប្រាក់ដទៃទៀត ដែលទទួលបានពីចំណូលខាងក្រៅ តាមរយៈការផ្សព្វផ្សាយផលិតផលផ្សេងៗ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Statista
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


