កីឡា
Neymar, Ronaldo និង Lewandowski ជាកីឡាករ ៣ នាក់គត់ស៊ុតបានជាង ១០០ គ្រាប់ឱ្យក្លិបមួយៗ ៣ ផ្សេងគ្នា
បាល់ទាត់ក្នុងសតវត្សទី ២១ នេះ មានតែកីឡាករ ៣ នាក់គត់ រួមមាន Cristiano Ronaldo, Robert Lewandowski និង Neymar Jr. អាចរកគ្រាប់បាល់បានលើស ១០០ គ្រាប់ ជាមួយក្លិបច្រើនជាង ៣ ផ្សេងគ្នា។

កីឡាករ Cristiano Ronaldo រកបានគ្រាប់បាល់នៅក្លិបសរុបចំនួន ៨១៧ គ្រាប់ ក្នុងនោះ ១៤៥ គ្រាប់នៅ Manchester United, ៤៥០ គ្រាប់នៅ Real Madrid, ១០១ គ្រាប់នៅ Juventus និង ១២១ គ្រាប់នៅ Al-Nassr។
ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្រុម Barcelona ឈរនៅលំដាប់លេខ ២ រកបាន ៥៦២ គ្រាប់នៅក្លិបអាជីព ក្នុងនោះរកបាន ១០៣ គ្រាប់នៅ Borrusia Dortmund, ៣៤៤ គ្រាប់នៅ Bayern Munich និង ១១៥ គ្រាប់នៅ Barcelona។

Neymar Jr. ខ្សែប្រយុទ្ធរបស់ Santos ឈរនៅលំដាប់លេខ ៣ ដោយរកបានគ្រាប់បាល់នៅក្លិបសរុបចំនួន ៣២៧ គ្រាប់ ក្នុងនោះ ១០៥ គ្រាប់នៅ Barcelona, ១០១ គ្រាប់នៅ Paris Saint-Germain និង ១២១ គ្រាប់នៅ Santos។

គួរបញ្ជាក់ ថា ក្រៅពីកីឡាករទាំង ៣ ខាងលើ គឺពុំទាន់មានកីឡាករណាផ្សេងក្នុងសតវត្សទី ២១ ដែលអាចរកបានគ្រាប់បាល់ច្រើនជាង ១០០ គ្រាប់ ឱ្យច្រើនជាង ៣ ក្លិបដូចនេះនោះទេ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportkeeda
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


