Connect with us

កីឡា

Neymar ប្រឈមអត់បានទៅលេង World Cup 2026 ទោះបញ្ជីឈ្មោះត្រូវបានប្រកាស

បានផុស

នៅ

ខ្សែប្រយុទ្ធ Neymar Jr. កំពុងស្ថិតក្នុងភាពស្រពិចស្រពិល ចំពោះការតំណាងឱ្យក្រុមជម្រើសជាតិ ប្រេស៊ីល នៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ទោះបីជាបញ្ជីឈ្មោះត្រូវបានបានប្រកាសរួចរាល់ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ ឧសភា ឆ្នាំ ២០២៦ ខ្សែប្រយុទ្ធរបស់ក្រុម Santon វ័យ ៣៤ ឆ្នាំបានឆ្លងកាត់ការធ្វើតេស្តវិជ្ជសាស្ត្រនៅជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ប្រេស៊ីល។ ជាលទ្ធផល លោកវេជ្ជបណ្ឌិត Rodrigo Lasmar បានបញ្ជាក់ ថា Neymar មានបញ្ហារបួសសាច់ដុំកម្រិតទី ២ ដែលត្រូវឱ្យសម្រាកព្យាបាលរបួសរយៈពេលពី ២ ទៅ ៣ សប្តាហ៍។

ទោះបីជា សាមីកីឡាករផ្ទាល់បានអះអាង ថា របួសរបស់គាត់មិនធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែវាបានក្លាយជាក្តីព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រ ក៏ដូចជាក្រុមជម្រើសជាតិ ប្រេស៊ីល ទាំងមូល ដោយសារការប្រកួតព្រឹត្តិការណ៍ World Cup 2026 នៅសល់ត្រឹមតែ ២ សប្តាហ៍ទៀតប៉ុណ្ណោះ។

ប្រការនេះ Neymar ក៏អាចនឹងត្រូវប្រឈមដកឈ្មោះចេញពីបញ្ជីឈ្មោះកីឡាករទាំង ២៦ នាក់របស់ ប្រេស៊ីល ផងដែរ។ ប្រសិនបើស្ថានភាពរបស់គាត់ស្ថិតក្នុងភាព​វិជ្ជមានបែបនេះ ដោយសារច្បាប់របស់ FIFA បានអនុញ្ញាត្តឱ្យក្រុមនីមួយៗអាចផ្លាស់ប្តូរកីឡាករ ដែលមានបញ្ហារបួសបាន នាមុនការប្រកួតដំបូងចាប់ផ្តើមរយៈពេល ២៤ ម៉ោង។

ក្រុមសាំបា ប្រេស៊ីល មានកាលវិភាគប្រកួតមិត្តភាព ២ ប្រកួត មុន World Cup 2026 ក្នុងនោះត្រូវជួបក្រុម ប៉ាណាម៉ា នៅថ្ងៃទី ៣០ ខែ ឧសភា និង អេហ្ស៊ីប នៅថ្ងៃទី ៦ ខែ មិថុនា។ ការប្រកួតទល់នឹងក្រុម អេហ្ស៊ីប នឹងក្លាយជាពេលវេលា ដើម្បីកំណត់វាសនារបស់អតីតខ្សែប្រយុទ្ធ Barcelona រូបនេះ។

ប្រសិនបើរូបគេជាសះស្បើយទាល់ពេល នោះនឹងបន្តមានឈ្មោះជាមួយក្រុមសាំបា ប៉ុន្តែបើអ្វីៗមិនដំណើការល្អប្រសើរទេ នោះទំនងនឹងត្រូវដកឈ្មោះចេញហើយ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម