Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ផ្តល់ជូនការពិនិត្យ និងព្យាបាលបកបាយភ្នែក ដោយឥតគិតថ្លៃរយៈពេល ១ខែ

បានផុស

នៅ

មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ប្រកាសឱ្យពលរដ្ឋមកទទួលការពិនិត្យ និងព្យាបាលបកបាយភ្នែក ដោយឥតគិតថ្លៃរយៈពេលមួយខែពេញ ចាប់ពីថ្ងៃទី៣ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ពលរដ្ឋ ដែលមានបញ្ហាគំហើញថយចុះ ទាក់ទងនឹងជំងឺឡើងបាយភ្នែក អាចទៅទទួលការពិនិត្យ និងព្យាបាលបកបាយភ្នែក ជុំទី២ ដោយឥតគិតថ្លៃ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសចិន (Gx foundation)។ ការពិនិត្យព្យាបាលនេះ ធ្វើឡើងនៅរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ (ថ្ងៃសម្រាក ថ្ងៃបុណ្យមិនធ្វើការ) ។

ភ្នែក​ឡើងបាយ គឺជា​ជំងឺ​ដែល​កើត​នៅ​លើ​កែវភ្នែក ដែល​ស្ថិត​នៅ​ក្រោយ​កូនក្រមុំ ដោយ​កែវភ្នែក​ ដែល​មាន​ភាព​ថ្លា​ច្បាស់ បែរជា​មាន​ភាព​ស្រអាប់ ឬ​ឡើង​ពណ៌​ស ជាហេតុ​បណ្តាល​ឱ្យ​ពន្លឺ និង​រូបភាព​មិន​អាច​ឆ្លងកាត់​ទៅ​ចំ​កន្លែង​ចាប់​រូបភាព​ នៅ​បាត​ភ្នែក​បាន​ធ្វើ​ឱ្យ​គំហើញ​មានការ​ថយ​ចុះ​។​

ក្នុង​ករណី​មិនបាន​ទទួល​ការ​ព្យាបាល​ភ្នែក​ឡើងបាយ​ឱ្យ​បាន​ត្រឹមត្រូវ និង​ទុក​ឱ្យបាយ​ភ្នែក​ទុំ​ខ្លាំង​ពេក អ្នកជំងឺ​អាច​មាន​ផលវិបាក​ដូច​ជា ងងឹតភ្នែក​ទាំងស្រុង​, រលាក​ឈឺ​ចុកចាប់​ក្នុង​ភ្នែក និង​ឈឺក្បាល​ខ្លាំង ក្នុង​ករណី​មានការ​ឡើង​នូវ​សម្ពាធ​ទឹក​ក្នុង​ភ្នែក ឬ​កើតជា​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​ ដែល​បង្ក​ដោយ​បាយ​ភ្នែក​។ រលាក​បាត​ភ្នែក ឬ​របើក​បាត​ភ្នែក ក្នុង​ករណី​មានការ​ដាច់​ធ្លាក់​កែវភ្នែក​ ដែល​មាន​ឡើងបាយ​ទៅ​ក្នុង​ផ្នែក​ខាងក្រោយ​នៃ​ភ្នែក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម