សេដ្ឋកិច្ច
CDC គ្រោងអនុម័តលើគម្រោងវិនិយោគធំៗ៧ មានទុនសរុបប្រមាណ ២៤៨ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គ្រោងចុះបញ្ជីគម្រោងវិនិយោគធំៗចំនួន ៧ គម្រោង មានទុនវិនិយោគសរុបប្រមាណ ២៤៨ លានដុល្លារអាមេរិកនាពេលខាងមុខនេះ ដែលអាចបង្កើតឱកាសការងារបានចំនួន ២,៦ ពាន់ កន្លែង។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈ កម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១២ ខែមីនា នេះ ក្នុង“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៤ ថា គម្រោងវិនិយោគទាំង ៧ ដែលមានតម្លៃសរុបប្រមាណ ២៤៨ លានដុល្លារនេះនិងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៤ គម្រោង គឺ ផលិតថ្មម៉ាប, ផលិតពិល, កែច្នៃស្បែក, និងផលិតប្រដាប់ប្រដារ និងគ្រឿងសង្ហារិមក្មេង។
បន្ថែមពីនេះ ក៏នៅមានក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ៣ គម្រោង គឺគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ២០ មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តពោធិ៍សាត់, គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ៣០០ មេហ្គាវ៉ាត់ និងគម្រោងបង្កើតផែស្ងួតផងដែរ។

ជាក់ស្តែងគម្រោងវិនិយោគទាំង ៧ នេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ កំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់ ដែលអាចបង្កើតឱកាសការងារបានចំនួន ២,៦ ពាន់កន្លែង៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


