ព័ត៌មានជាតិ
កម្ពុជារៀបចំឱ្យមានច្រក «Korea Desk» ដើម្បីផ្តល់ការពិគ្រោះប្រឹក្សាដល់វិនិយោគិនកូរ៉េ
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា កម្ពុជា បានរៀបចំឱ្យមានច្រក «Korea Desk» ដើម្បីផ្តល់សេវាពិគ្រោះប្រឹក្សា និងផ្តល់នូវព័ត៌មានពាក់ព័ន្ធជូនដល់វិនិយោគិនកូរ៉េ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងក្នុងពេលជួបពិភាក្សាការងារជាមួយលោក Kim Doo Sik ប្រធានស្ថាប័នពិគ្រោះយោបល់ និងដោះស្រាយបណ្តឹងតវ៉ារបស់វិនិយោគិនបរទេស (FIO) នៅថ្ងៃទី ១៨ ខែមិថុនា ២០២៦។
ស្ថាប័នផ្តល់ការពិគ្រោះយោបល់ និងដោះស្រាយបណ្តឹងតវ៉ារបស់វិនិយោគិនបរទេស (FIO) គឺជាយន្តការឯករាជ្យមួយក្នុងការដោះស្រាយទុក្ខកង្វល់ និងបណ្តឹងតវ៉ា ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ ១៩៩៩ ស្ថិតក្រោមច្បាប់ជំរុញការវិនិយោគបរទេសរបស់សាធារណរដ្ឋកូរ៉េ ប៉ុន្តែជាស្ថាប័នឯករាជ្យដោយអ្នកបម្រើការនៅក្នុងស្ថាប័ននេះមិនមែនជាមន្ត្រីរាជការនោះទេ ប៉ុន្តែជាអ្នកជំនាញអាជីពទៅតាមវិស័យនីមួយៗ។
FIO មានការទទួលខុសត្រូវលើការផ្តល់ការប្រឹក្សាយោបល់ដល់ក្រុមហ៊ុនដែលមានបំណងបណ្ដាក់ទុនវិនិយោគ ឬបានបណ្តាក់ទុននៅក្នុងប្រទេសកូរ៉េ ដោយដោះស្រាយរាល់ការលំបាក ទុក្ខកង្វល់ និងបណ្តឹងតវ៉ានានា ដែលប្រឈមដោយវិនិយោគិនបរទេស ក្នុងគោលបំណងកែលម្អបរិយាកាសវិនិយោគ និងសម្របសម្រួលដល់ការដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនបរទេសឱ្យទទួលបានជោគជ័យ។

ប្រព័ន្ធ Ombudsman របស់សាធារណរដ្ឋកូរ៉េ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាឧត្តមានុវត្តន៍អន្តរជាតិ សម្រាប់ការផ្តល់ការគាំទ្រដល់វិនិយោគិនចាប់តាំងពីដំណាក់កាលដំបូង និងការថែទាំវិនិយោគិន។
ប្រព័ន្ធនេះត្រូវបានទទួលស្គាល់ដោយអង្គការអន្តរជាតិនានា ដូចជា អង្គការ OECD, ធនាគារពិភពលោក (World Bank) និងសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ចំពោះប្រសិទ្ធភាពខ្ពស់ក្នុងការលើកកម្ពស់ទំនុកចិត្តរបស់វិនិយោគិន។
បណ្តាប្រទេសជាច្រើន បានសិក្សា និងដកស្រង់ពិសោធន៍តាមគំរូនេះ នៅក្នុងការបង្កើតយន្តការផ្តល់ការពិគ្រោះយោបល់ និងដោះស្រាយបណ្តឹងតវ៉ារបស់វិនិយោគិន នៅក្នុងប្រទេសរបស់ខ្លួន។
ក្នុងកិច្ចពិភាក្សាការងារនេះ លោកប្រធាន FIO បានលើកឡើងពីប្រព័ន្ធ «Home Doctor» ដែលជាយន្តការដ៏ជោគជ័យរបស់កូរ៉េ ក្នុងការចាត់តាំងអ្នកជំនាញទទួលបន្ទុកដោយផ្ទាល់លើករណីនីមួយៗ ដើម្បីពិនិត្យបញ្ហាប្រឈម និងសម្របសម្រួលស្វែងរកដំណោះស្រាយជូនវិនិយោគិនបរទេសអោយបានទាន់ពេលវេលា។ លោកប្រធានក៏បានបង្ហាញពីការគាំទ្រក្នុងការចូលរួមផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំប្រព័ន្ធដែលមានលក្ខណ:ស្រដៀងគ្នានេះដល់កម្ពុជាផងដែរ។
រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវយន្តការដែលផ្តល់ឱកាសឱ្យមានការសន្ទនាត្រង់ទៅត្រង់មក រវាងផ្នែករដ្ឋ និងវិស័យឯកជន រួមមានជាអាទិ៍៖ វេទិការដ្ឋាភិបាល-ផ្នែកឯកជន (G-PSF), កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន (PPSD), និងកម្មវិធីទទួលទានអាហារពេលព្រឹកធុរកិច្ច (P-PS Breakfast Briefing) ដែលស្ថាប័នរដ្ឋបានសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មអន្តរជាតិនានា ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការការពារ និងបង្កលក្ខណៈងាយស្រួលជូនដល់វិនិយោគិនបរទេស៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


