ព័ត៌មានអន្ដរជាតិ
ចិនប្រកាសដាក់ទណ្ឌកម្មលើបុគ្គលអឺរ៉ុប១០រូប និងស្ថាប័ន៤
កាលពីថ្ងៃចន្ទ ប្រទេសចិនបានប្រកាសទណ្ឌកម្មប្រឆាំងនឹងបុគ្គល១០រូប និងអង្គភាពចំនួន៤នៅអឺរ៉ុប ដោយនិយាយថា ពួកគេបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ និងផលប្រយោជន៍របស់ចិន និងផ្សព្វផ្សាយព័ត៌មានកុហក និងមិនពិត។

អ្នកនាំពាក្យក្រសួងការបរទេសចិនម្នាក់បាននិយាយថា សហភាពអឺរ៉ុប (EU) បានដាក់ទណ្ឌកម្មលើបុគ្គលឯកជន និងអង្គភាពរបស់ចិនកាលពីថ្ងៃទី២២ ខែមីនា ដែលលើកឡើងពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង។
អ្នកនាំពាក្យពន្យល់ថា ទណ្ឌកម្មនោះ គ្មានផ្អែកលើអ្វីសោះ ក្រៅពីការភូតភកុហក និងផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានការគោរព និងបំភ្លៃការពិត ជ្រៀតជ្រែកយ៉ាងខ្លាំងក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន រំលោភបំពានលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ និងធ្វើឲ្យប៉ះពាល់ដល់ការទំនាក់ទំនងចិន និងអឺរ៉ុបយ៉ាងធ្ងន់ធ្ងរ។
«ប្រទេសចិនប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះបញ្ហានេះ»។ អ្នកនាំពាក្យបាននិយាយថា និងបន្ថែមថា រដ្ឋាភិបាលចិនប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងការអភិវឌ្ឍ។
យោងតាមអ្នកនាំពាក្យបង្ហាញថា បុគ្គល និងអង្គភាពដែលត្រូវបានដាក់ទណ្ឌកម្មមាន សមាជិកសភាអឺរ៉ុប Reinhard Butikofer, Michael Gahler, Raphael Glucksmann, Ilhan Kyuchyuk និង Miriam Lexmann។ Sjoerd Wiemer Sjoerdsma របស់សភាហុល្លង់, Samuel Cogolati របស់សភាសហព័ន្ធបែលហ្ស៊ិក, Dovile Sakaliene របស់សភាសាធារណៈរដ្ឋលីទុយអានី, បញ្ញវ័ន្តអាល្លឺម៉ង់ Adrian Zenz, បញ្ញវ័ន្តស្វីស Bjorn Jerden, គណកម្មាធិការនយោបាយបាយ និងសន្តិសុខនៃក្រុមប្រឹក្សាសហភាពអឺរ៉ុប, អនុគណកម្មាធិការសិទ្ធិមនុស្សនៃសភាអឺរ៉ុ, វិទ្យាស្ថាន Mercator សម្រាប់ការសិក្សាពីចិននៅប្រទេសអាល្លឺម៉ង់ និងមូលនិធិសម្ព័ន្ធប្រជាធិបតេយ្យនៅប្រទេសដាណឺម៉ាក។
បុគ្គលទាំង១០រូប និងក្រុមគ្រួសាររបស់ពួកគេត្រូវបានហាមចូលទឹកដីប្រទេសចិន ហុងកុង និងម៉ាកាវ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យ និងបន្ថែមថា ពួកគេ និងក្រុមហ៊ុន ព្រមទាំងស្ថាប័នពាក់ព័ន្ធជាមួយពួកគេក៏ត្រូវបានរឹតត្បិតពីការធ្វើពាណិជ្ជកម្មនៅប្រទេសចិនដែរ។
អ្នកនាំពាក្យបន្តថា ៖«ភាគីចិនជំរុញឲ្យភាគីអឺរ៉ុបឆ្លុះកញ្ចក់មើលខ្លួនឯង ដែលប្រឈមនឹងភាពធ្ងន់ធ្ងរនៃកំហុស និងដំណោះស្រាយរបស់ខ្លួន» និងបានជំរុញឲ្យភាគីអឺរ៉ុបបញ្ឈប់ការបង្រៀនសិទ្ធិមនុស្សដល់អ្នកដទៃ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។
ភាគីអឺរ៉ុបត្រូវតែបញ្ឈប់នូវការអនុវត្តប្រកបដោយពុតត្បុត នៃស្តង់ដារពីរ និងឈប់បន្តដើរខុសផ្លូវទៀត។ អ្នកនាំពាក្យបន្ថែម។
អ្នកនាំពាក្យបន្ថែមថា ៖«បើពុំដូច្នោះទេ ចិននឹងប្រតិកម្មខ្លាំងក្លាបន្ថែមទៀត»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ xinhuanet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


