Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងដូនកែវ ហាមម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កុំដំឡើងថ្លៃអំឡុងពេលរៀបចំពិធីបុណ្យទន្លេ

បានផុស

នៅ


អភិបាលក្រុងដូនកែវ លោក កង អាណាន់ បានណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កុំឱ្យមានការដំឡើងតម្លៃនៅអំឡុងពេលខេត្តតាកែវ ក៏ដូចជាក្រុងដូនកែវ ធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធី បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅថ្ងៃទី ២១-២២-២៣ ខែមីនា ឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងកិច្ចប្រជុំ ពង្រឹងសេវាកម្ម សុវត្ថិភាព គុណភាព បរិស្ថាន ជាមួយអាជីវករនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅ​សាល​ប្រជុំរដ្ឋបាលក្រុងដូនកែវ លោកអភិបាលក្រុងដូនកែវ បានលើកឡើងថា ក្រោយដាក់ចេញនូវសេចក្ដីណែនាំនេះហើយ អាជ្ញាធរក្រុងនឹងបន្តចុះធ្វើការតាមដានពិនិត្យដោយយកចិត្តទុកដាក់ គឺមិនឱ្យមានបាតុភាពណាមួយកើតឡើងឡើយ​ទាំងនៅមុនពេល ក្រោយពេល នៃការរៀបចំពិធីបុណ្យទន្លេ ដ៏មានសារៈសំខាន់នេះ ហើយប្រសិនម្ចាស់សេវាកម្មទាំងអស់ មិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង និងចាត់វិធានការរដ្ឋបាល។

លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានណែនាំបន្ថែមទៀតនូវការរក្សាបាននូវអនាម័យ បរិស្ថាន សោភណភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅតាមមុខផ្ទះក៏ដូចជានៅតាមដងផ្លូវសាធារណៈនានា ក្នុងក្រុងបានល្អ ប្រសើរនោះ សូមចូលរួមអនុវត្តតាមការណែនាំ ដូចខាងក្រោម៖
១-រៀបចំវេចខ្ចប់ទុកដាក់សំរាមក្នុងធុងឲ្យបានត្រឹមត្រូវ និងបញ្ចេញសំរាមនៅពេលព្រឹក ងាយស្រួលដល់ ក្រុមហ៊ុន សំរាមធ្វើការប្រមូល និងសូមបញ្ចៀសការបញ្ចេញសំរាម ទុកនៅមុខផ្ទះតាមដងផ្លូវនៅពេលយប់ ព្រោះអាចបណ្ដាលឲ្យ សត្វហែកធ្វើឲ្យសំរាមរប៉ាត់រប៉ាយបាត់បង់សោភ័ណ្ឌភាព។
២-កុំសាងសង់ ដាក់តាំងទំនិញ ឬសម្ភារផ្សេងៗលើដីចំណីផ្លូវ (៣ម៉ែត្រចេញពីបូឌៀ)
៣-ចូលរួមសម្អាតអនាម័យបរិស្ថាន(រើសសំរាម និងសម្អាតស្មៅជាប់នឹងប័រឌា) នៅមុខផ្ទះ និងនៅតាមអង្គភាពនានាឲ្យបានស្អាតល្អជាប្រចាំ។
៤-ចងទង់ជាតិ តាមអង្គភាព ស្ថាប័នរដ្ឋ និងឯកជន នៅតាមខ្នងផ្ទះឲ្យបានគ្រប់ៗគ្នា ។
៥-តុបតែងលម្អភ្លើងពណ៌តាម អាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងគ្រប់គេហដ្ឋានក្នុងក្រុង ។
៦-គ្រប់សេវាកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវរៀបចំអោយមានអនាម័យស្អាតល្អ មានឱជារសឆ្ងាយឆ្ងាញ់ និង មានតម្លៃសមរម្យ។
៧-គ្រប់សណ្ឋាគារ ផ្ទះសំណាក់ ត្រូវរៀបចំអោយបានស្អាត និងមិនមានការដំឡើងថ្លៃឡើយ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម