សន្តិសុខសង្គម
រដ្ឋបាលក្រុងដូនកែវ ដាក់ឱសានវាទ ១សប្តាហ៍ឲ្យអាជីវករ និងអ្នករំលោភចិញ្ចើមផ្លូវត្រូវរុះរើជាបន្ទាន់ ជៀសវាងការប្រើវិធានការក្ដៅ
រដ្ឋបាលក្រុងដូនកែវ បានប្រកាសដាក់ឱសានវាទរយៈពេលមួយសប្តាហ៍ ដល់ប្រជាពលរដ្ឋ និងអាជីវករទាំងឡាយដែលកំពុងប្រើប្រាស់ ឬសាងសង់សំណង់រំលោភលើចិញ្ចើមផ្លូវ និងផ្លូវសាធារណៈ ឱ្យធ្វើការរុះរើចេញដោយស្ម័គ្រចិត្ត មុនពេលអាជ្ញាធរឈានទៅអនុវត្តវិធានការរដ្ឋបាល និងច្បាប់ដោយគ្មានការលើកលែង។

ការប្រកាសដាក់ឱសានវាទនេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះតទៅ ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់សោភ័ណភាពទីក្រុង សម្រួលចរាចរណ៍ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈបញ្ហាការរំលោភយកចិញ្ចើមផ្លូវសម្រាប់ធ្វើអាជីវកម្ម ឬសាងសង់សំណង់ផ្សេងៗ បានក្លាយជាបញ្ហាប្រឈមមួយដែលប៉ះពាល់ដល់ការធ្វើដំណើរ និងរបៀបរៀបរយក្នុងក្រុង។

លោក សុខ គង្គារ័ត្ន អភិបាលរងក្រុងដូនកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងាររៀបចំសណ្តាប់ធ្នាប់ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តយុទ្ធនាការនេះដោយមានការទទួលខុសត្រូវខ្ពស់ ប្រកបដោយតម្លាភាព និងគោរពតាមនីតិវិធីរដ្ឋបាលជាធរមាន។
ជាមួយគ្នានេះ អាជ្ញាធរក្រុងបានណែនាំឱ្យក្រុមការងារចុះផ្សព្វផ្សាយ ពន្យល់ និងជូនដំណឹងដល់ប្រជាពលរដ្ឋ និងអាជីវករដែលបានប្រើប្រាស់ទីសាធារណៈខុសគោលការណ៍ ឱ្យយល់ដឹងអំពីផលប៉ះពាល់នៃការរំលោភចិញ្ចើមផ្លូវ ដូចជា ការកកស្ទះចរាចរណ៍ ការបាត់បង់សោភ័ណភាពទីក្រុង ការរាំងស្ទះដល់អ្នកថ្មើរជើង និងហានិភ័យសុវត្ថិភាពសាធារណៈ។

លោកអភិបាលរងក្រុងបានបញ្ជាក់ថា អាជ្ញាធរផ្តល់ឱកាសឱ្យម្ចាស់សំណង់ និងអាជីវករធ្វើការរុះរើដោយខ្លួនឯងក្នុងរយៈពេលយ៉ាងយូរមួយសប្តាហ៍ប៉ុណ្ណោះ។ ក្នុងករណីមិនអនុវត្តតាមការណែនាំ ឬបន្តរំលោភបំពានលើទ្រព្យសម្បត្តិសាធារណៈ រដ្ឋបាលក្រុងនឹងចាត់វិធានការរដ្ឋបាល និងអនុវត្តច្បាប់ជាធរមានដោយម៉ឺងម៉ាត់ ដោយមិនមានការយោគយល់ឡើយ។
មហាជនមើលឃើញថា ការរៀបចំសណ្តាប់ធ្នាប់លើចិញ្ចើមផ្លូវ និងផ្លូវសាធារណៈ មិនត្រឹមតែជួយធ្វើឱ្យទីក្រុងមានសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ និងបង្កើតបរិយាកាសរស់នៅប្រកបដោយរបៀបរៀបរយ ស័ក្តិសមជាទីប្រជុំជនកណ្តាលនៃខេត្តតាកែវ។

រដ្ឋបាលក្រុងដូនកែវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ដោយរុះរើសំណង់ និងសម្ភារដែលដាក់លើចិញ្ចើមផ្លូវដោយស្ម័គ្រចិត្ត ដើម្បីរួមគ្នាថែរក្សាសណ្តាប់ធ្នាប់ សោភ័ណភាព និងផលប្រយោជន៍រួមរបស់សហគមន៍ ឱ្យក្រុងដូនកែវកាន់តែមានភាពស្អាត របៀបរៀបរយ និងមានបរិស្ថានល្អប្រសើរសម្រាប់ការរស់នៅ និងការវិនិយោគនាពេលអនាគត៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


