ព័ត៌មានជាតិ
អាជីវកម្មលើវិស័យហាងកាហ្វេ កំពុងរីកចម្រើនក្នុងក្រុងដូនកែវ
អាជីវកម្មហាងកាហ្វេនៅក្រុងដូនកែវ កំពុងរីកចម្រើនយ៉ាងលឿនក្នុងរយៈពេលចុងក្រោយនេះ ដោយមានទាំងម៉ាកហ្វ្រេនឆាយពីបរទេស និងយីហោក្នុងស្រុកពង្រីកខ្លួនយ៉ាងទូលំទូលាយ។ និន្នាការនេះបង្ហាញពីការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលកាន់តែចូលចិត្តវប្បធម៌ផឹកកាហ្វេ។ ទន្ទឹមនឹងការប្រកួតប្រជែងកាន់តែខ្លាំង ម្ចាស់ហាងក៏បានផ្តោតលើគុណភាពសេវាកម្ម និងបរិយាកាស ដើម្បីទាក់ទាញអតិថិជន។

ជាមួយគ្នានេះ ហាង “ឡាម៉ូន កាហ្វេ (Lamon Coffee & Tea)” ដែលជាយីហោក្នុងស្រុកថ្មីមួយ បានបើកដំណើរការ ស្ថិតតាមផ្លូវខេត្តលេខ៣៧ ខាងជើងតាកែវយាយកែវ ប្រមាណ ២៥០ម៉ែត្រ។ ហាងនេះផ្តល់ជូនកាហ្វេ ភេសជ្ជៈ និងអាហារសម្រន់ជាច្រើនប្រភេទ ក្នុងបរិយាកាសធំទូលាយ ស្អាត និងទាន់សម័យ ព្រមទាំងមានបន្ទប់ប្រជុំសម្រាប់ក្រុមតូច និងមធ្យម។

ការកើនឡើងនៃហាងកាហ្វេនៅក្រុងដូនកែវ មិនត្រឹមជាការលើកកម្ពស់វិស័យអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសកម្មភាពសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តតាកែវកាន់តែច្រើនផងដែរ៕
អត្ថបទ៖ វីរៈ




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


