ព័ត៌មានជាតិ
អភិបាលក្រុងដូនកែវថ្មី ចុះរៀបចំសណ្ដាប់ធ្នាប់ផ្សារតាកែវ ខណៈការយកចំណីផ្លូវលក់ដូរ នៅតែជាបញ្ហាប្រឈមរុាំរ៉ៃ
នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ លោក ឌឹម គឹមសាន អភិបាលក្រុងដូនកែវ បានដឹកនាំក្រុមការងារចម្រុះ ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុង និងជុំវិញផ្សារធំតាកែវ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង កាត់បន្ថយការកកស្ទះចរាចរណ៍ និងស្តាររបៀបរៀបរយក្នុងតំបន់ទីប្រជុំជន។ ការចុះរៀបចំនេះ ផ្តោតសំខាន់លើបញ្ហាការដាក់តាំងលក់ទំនិញរំលោភលើចិញ្ចើមផ្លូវសាធារណៈ ដែលកំពុងបង្កផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។

ក្នុងប្រតិបត្តិការចុះពិនិត្យនោះ លោកអភិបាលក្រុង រួមជាមួយអភិបាលរងក្រុង មន្ត្រីជំនាញ និងកម្លាំងពាក់ព័ន្ធ បានចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយអាជីវករ និងធ្វើការណែនាំឱ្យបញ្ឈប់ការដាក់តាំងលក់ទំនិញលើផ្លូវសាធារណៈ ព្រមទាំងស្នើឱ្យចូលរួមថែរក្សាអនាម័យ បរិស្ថាន និងសោភ័ណភាពផ្សារ ដោយត្រូវវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
លោក ឌឹម គឹមសាន បានបញ្ជាក់ថា ការរៀបចំសណ្ដាប់ធ្នាប់នេះ មិនមែនជាការរឹតត្បិតការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋឡើយ ប៉ុន្តែជាការរៀបចំឱ្យមានរបៀបរៀបរយ សមស្របតាមបែបទីក្រុង និងដើម្បីបង្កើនភាពទាក់ទាញដល់អ្នកទិញ ក៏ដូចជាភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ខេត្តតាកែវ៕




អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


