សន្តិសុខសង្គម
លោក ម៉ក់ ជីតូ ជំរុញការបង្ក្រាបបទល្មើស និងពង្រឹងសុវត្ថិភាពសង្គមក្នុងក្រុងដូនកែវ
លោកបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញអនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ក្នុងខេត្តតាកែវ បានណែនាំ និងជំរុញដល់អាជ្ញាធរពាក់ព័ន្ធឲ្យបង្ក្រាបបទល្មើស និងពង្រឹងសន្តិសុខសុវត្ថិភាពសង្គមក្នុងក្រុងដូនកែវ ខេត្តតាកែវ។

ការណែនាំ និងជំរុញនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» របស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងដូនកែវ កាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងមន្ត្រីរដ្ឋបាលក្រុងដូនកែវជាច្រើនរូប ដើម្បីពិនិត្យលទ្ធផលការងារ និងដាក់ចេញវិធានការបន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅមូលដ្ឋាន។

លោកបណ្ឌិត ម៉ក់ ជីតូ ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុងដូនកែវ និងបានណែនាំឱ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច បន្តបង្ក្រាបឱ្យមានប្រសិទ្ធភាពលើបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

លោកក៏បានជំរុញឱ្យពង្រឹងការត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេសឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការប្រើប្រាស់ទីតាំងក្នុងមូលដ្ឋានសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានត្រូវពន្លឿនការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈឱ្យកាន់តែលឿន តម្លាភាព និងមានគណនេយ្យភាព ព្រមទាំងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការរាយការណ៍ព័ត៌មាន ដើម្បីរួមគ្នាកសាងភូមិ សង្កាត់ និងក្រុងដូនកែវឱ្យកាន់តែមានសុវត្ថិភាព និងសុខសាន្ត៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


