KPT+
សប្តាហ៍នេះ កម្ពុជាមានព្រឹត្តិការណ៍ទេសចរណ៍ធំ ២
កម្ពុជាមានព្រឹត្តិការណ៍ទេសចរណ៍ធំ ២ ក្នុងសប្តាហ៍តែមួយ ដោយរាប់ចាប់ពីស្អែកនេះទៅ រហូតដល់ចុងសប្តាហ៍តែម្តង លើទឹកដីខេត្តដ៏ចំណាស់ពីរ គឺខេត្តសៀមរាប និងខេត្តតាកែវ ។
១. ព្រឹត្តិការណ៍សមរាត្រី (រដូវប្រាំង)
ព្រឹត្តិការណ៍សមរាត្រីអង្គរ ជាពេលវេលាដែលព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត កើតឡើង ២ដងក្នុង ១ឆ្នាំ បានរំកិលដល់ពេលវេលាបង្អួតភាពស្រស់ស្អាតចែងចាំងម្តងទៀតហើយពីស្អែកនេះទៅ ដែលរយៈពេល ៤ថ្ងៃពេញ ពោលគឺចន្លោះ ថ្ងៃទី២០មីនា ដល់ថ្ងៃទី២៣ មីនា អំឡុងម៉ោង ៥ព្រឹក ដល់ម៉ោង ៧ព្រឹក។

២. បុណ្យទន្លេលើកទី៩
ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ប្រព្រឹ្ត្តធ្វើនៅខេត្តតាកែវ ក្រោមប្រធានបទ “គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ” ដែលនឹងប្រព្រឹត្តធ្វើដើម្បីលើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក ជំរុញសេវាកម្ម ទេសចរណ៍ និងផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍នៅខេត្តជាប់ដងទន្លេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ។

ក្នុងន័យនេះ ដើម្បីជំរុញឱ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ប្រព្រឹត្តទៅដោយភាពអធិកអធម គណៈកម្មការ អន្តរក្រសួងនឹងរៀបចំកម្មវិធីសំខាន់ៗ ដូចខាងក្រោម៖
១- ការសម្តែងផ្ទាល់នូវទស្សនីយភាពសិល្បៈការប្រគំតន្ត្រីដោយមានការចូលរួមពីក្រុមសិល្បករ សិល្បការិនី
និងតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការអុជកាំជ្រួចអបអរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥។
២- ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ នារីគិតពីដ
ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុក ព្រមទាំងការបង្ហាញសមិទ្ធផល ដែ និងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តតាកែវ។
៣- សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈមហាជន ដោយមានសកម្មភាពកីឡាជាច្រើនប្រភេទ រួមជាមួយ កម្មវិធីបង្ហោះគោមនៅពេលរាត្រី និងកម្មវិធីកម្សាន្តជាច្រើនផ្សេងៗទៀត៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម១៣ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


