ព័ត៌មានអន្ដរជាតិ
វៀតណាម៖ បន្លែ ផ្លែឈើនាំចេញទៅចិន ធ្លាក់ចុះជិត ៤០% ២ខែដើមឆ្នាំ
ការនាំចេញបន្លែផ្លែឈើរបស់វៀតណាមទៅកាន់ប្រទេសចិនបានធ្លាក់ចុះធ្ងន់ធ្ងរប្រមាណ ៣៩ ភាគរយ សម្រាប់រយៈពេល ២ ខែដើមឆ្នាំ មកត្រឹម ៣០៦ លានដុល្លារ ដែលជាកម្រិតទាបបំផុតក្នុងកំណត់ត្រា។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress នៅសប្ដាហ៍នេះ។

ផ្ទុយទៅវិញ ការនាំចេញបន្លែផ្លែឈើទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ៦៦ ភាគរយ ដល់ ៦៥ លាន និងជប៉ុនកើនឡើង ២៣ ភាគរយ ទៅ ៣៣ លានដុល្លារ។ នេះបើតាមទិន្នន័យគយវៀតណាម។ យ៉ាងណាមិញ ការនាំចេញបន្លែផ្លែឈើសរុប បានធ្លាក់ចុះ ១៥,៧ ភាគរយ ត្រឹម ៦៨៧ លានដុល្លារ។
អគ្គលេខាធិការនៃសមាគមបន្លែ និងផ្លែឈើវៀតណាម លោក Dang Phuc Nguyen បាននិយាយថា ខណៈការនាំចេញទៅកាន់ទីផ្សារសំខាន់ៗមួយចំនួនមានការកើនឡើង ការធ្លាក់ចុះធ្ងន់ធ្ងរនៃការនាំចេញទៅចិន ធ្វើឱ្យវិស័យនាំចេញនៃទំនិញប្រភេទនេះទាំងមូលធ្លាក់ចុះ។

ការធ្លាក់ចុះរបស់វៀតណាម បានកើតឡើងក្រោយអាជ្ញាធរចិនរឹតត្បឹតលើការនាំចូល ដោយកំណត់ការត្រួតពិនិត្យរកសារធាតុគីមីតឹងរ៉ឹងលើផលិតផលកសិកម្មនាំចូល ជាពិសេសទុរេន ដែលជាផ្លែឈើនាំចេញទៅចិនច្រើនបំផុតមួយរបស់វៀតណាម។
ដើម្បីស្តារការនាំចេញ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម កំពុងរឹតបន្តឹងការត្រួតពិនិត្យគុណភាព ដើម្បីធានាបាននូវការអនុលោមតាមតម្រូវការនាំចូលក្នុងទីផ្សារមួយចំនួន។ អាជ្ញាធរពាក់ព័ន្ធក៏កំពុងត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ចេញការព្រមាន និងបង្ក្រាបបទល្មើសនានា ដើម្បីការពារកេរ្តិ៍ឈ្មោះផលិតផលកសិកម្មវៀតណាម ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


