សេចក្ដីជូនដំណឹង
ក្រុមហ៊ុន នូរី ត្រេឌីង & អ៊ិនវេសម៉ិន ឯ.ក (NOURY TRADING & INVESTMENT CO., LTD.) ជាក្រុមហ៊ុនតែមួយគត់នៅកម្ពុជា នាំម្សៅថ្មក្វាត(Quartz) ទៅកាន់ទីផ្សារអន្តរជាតិ គឺប្រទេសចិនក្នុង១ខែ ប្រមាណ ៣ម៉ឺនតោន
ភ្នំពេញ៖ ក្រុមហ៊ុន នូរី ត្រេឌីង & អ៊ិនវេសម៉ិន ឯ.ក (NOURY TRADING & INVESTMENT CO., LTD.) នឹងចាប់ផ្ដើមនាំម្សៅថ្មក្វាត(Quartz) ទៅកាន់ទីផ្សារអន្តរជាតិ គឺប្រទេសចិនចំនួន ៣ម៉ឺនតោន នៅក្នុងមួយខែ ក្រោយចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០២៥ នេះរួច។ ម្សៅថ្មក្វាត(Quartz) ជាម្សៅដែលកិនចេញពីកម្ទេចថ្មតូច ហើយជាប្រភេទម្សៅពណ៌ស សម្រាប់យកទៅផលិតម៉ាបសិប្បនិម្មិត។ ម៉ាបសិប្បនិម្មិតនេះអាចឱ្យគេបញ្ចូលពណ៌គ្រប់ប្រភេទទៅតាមតម្រូវការ និងអាចផលិតចេញជាសម្ភារៈប្រើប្រាស់ ជាច្រើន ក្នុងនោះ រាប់ទាំង តុ កៅអី គ្រឿងសង្ហារឹមផ្សេងៗ ព្រមទាំងអាចបញ្ចូលរូបភាពទៅក្នុងនោះផងដែរតាមការពេញចិត្ត ។

លោកស្រី កែកុល សោភា នាយិកា ក្រុមហ៊ុន នូរី ត្រេឌីង & អ៊ិនវេសម៉ិន ឯ.ក (NOURY TRADING & INVESTMENT CO., LTD.) បានប្រាប់សារព័ត៌មានថា ទីផ្សារអន្តរជាតិត្រូវការម្សៅថ្មក្វាត(Quartz) ជាច្រើនពីប្រទេសកម្ពុជា ហើយការនាំម្សៅថ្មក្វាត(Quartz) ទៅកាន់ប្រទេសចិន គឺជាការចាប់ផ្ដើមពង្រីកទីផ្សារលើឆាកអន្តរជាតិ លើកដំបូងរបស់ក្រុមហ៊ុនលោកស្រីតែប៉ុណ្ណោះ ដោយលោកស្រីបញ្ជាក់ថា តម្លៃលើទីផ្សារអន្តរជាតិខ្ពស់ សូម្បីតែនៅប្រទេសអារ៉ាប់រួម ប្រទេស ITALY ដែលធំជាងគេ ចំពោះម្សៅថ្មក្វាត(Quartz) នេះក៏ទទួលទាក់ទងមកក្រុមហ៊ុនលោកស្រីផងដែរ។

នាយិកា ក្រុមហ៊ុននូរី ត្រេឌីង & អ៊ិនវេសម៉ិន ឯ.ក (NOURY TRADING & INVESTMENT CO., LTD.) លោកស្រី កែកុល សោភា បានបញ្ជាក់អំពីទីផ្សារប្រទេសចិន គេត្រូវការម្សៅថ្មក្វាត(Quartz) ហើយលោកស្រីក៏សម្លឹងមើលទីផ្សារនៅប្រទេសអារ៉ាប់រួម និងប្រទេស ITALY បន្ថែមទៀត។ ទោះជាយ៉ាងណានៅពេលនេះ គេមិនទាន់ប៉ាន់ប្រមាណអំពីទំហំទឹកប្រាក់បានអំពីការនាំចេញម្សៅថ្មក្វាត(Quartz) ទៅកាន់ប្រទេសចិននៅឡើយ។

ក្រុមហ៊ុន នូរី ត្រេឌីង & អ៊ិនវេសម៉ិន ឯ.ក (NOURY TRADING & INVESTMENT CO., LTD.) គឺជាក្រុមហ៊ុនរបស់ប្រទេសកម្ពុជាតែមួយគត់ដែលទទួលសិទ្ធិវិនិយោគម្សៅថ្មហ្វាតពីក្រសួងរ៉ែ និងថាមពល ក្នុងកំឡុងឆ្នាំ២០២៣ ក្រុមហ៊ុននេះមានទីតាំងស្ថិតនៅក្នុងភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។

បើតាមលោកស្រីនាយិកា បានបញ្ជាក់ថា ក្រុមហ៊ុនបានបោះទុនវិនិយោគក្នុងចំនួនទឹកប្រាក់ចំនួន ៩លានដុល្លារ សម្រាប់ការសាងសង់រោងចក្រ និងផលិតម្សៅថ្មក្វាត(Quartz) សម្រាប់នាំចេញ។ លោកស្រី កែកុល សោភា បញ្ជាក់ទៀតថា ថ្មក្វាត(Quartz) មានសក្តានុពលតែក្នុងខេត្តព្រះវិហារ និងខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ថា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ធ្លាប់បានលើកឡើងថា ថ្មក្វាត(Quartz) គឺជាប្រភេទរ៉ែដ៏កម្រមួយរបស់កម្ពុជាដែលអាចយកទៅកែច្នៃដើម្បីផលិតថ្មម៉ាបជាសិប្បនិម្មិតលក់បានថ្លៃទៅលើទីផ្សារអន្តរជាតិ។
លោករដ្ឋមន្ត្រីលើកឡើងថា ម៉ាបសិប្បនិម្មិត ផលិតចេញអំពីម្សៅថ្មក្វាត(Quartz) អាចយកទៅតុបតែងនៅក្នុងយន្តហោះ និងទូកប្រណិតៗផងដែរ ពីព្រោះវាមិនជាំទឹក និងមិនជ្រាបទឹក។ ជាមួយគ្នានេះលោកស្រី កែកុល សោភា នាយិកា ក្រុមហ៊ុន នូរី ត្រេឌីង & អ៊ិនវេសម៉ិន ឯ.ក (NOURY TRADING & INVESTMENT CO., LTD.) បានអះអាងថា ការនាំម្ស៉ៅថ្មក្វាត(Quartz) ទៅកាន់ផ្សារអន្តរជាតិ គឺប្រទេសចិន គ្រាន់តែជាការនាំចេញបណ្ដោះអាសន្នតែប៉ុណ្ណោះ ពីព្រោះថា លោកស្រីត្រូវការដៃគូដើម្បីបង្កើតរោងចក្រមួយនៅក្នុងប្រទេសកម្ពុជា ក្នុងការផលិតថ្មម៉ាបសិប្បនិម្មិត ក្នុងប្រយោជន៍ផ្គត់ការផ្គង់ទីផ្សារនៅក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោកស្រីបានសង្កត់ធ្ងន់ថា ការនាំចេញផលិតផលពាក់កណ្ដាលសម្រេចទៅកាន់ទីផ្សារក្រៅប្រទេស គឺជារឿងគួរឱ្យសោកស្ដាយ បើយើងបង្កើតរោងចក្រថ្មម៉ាបនៅកម្ពុជា គឺយើងអាចបង្កើតការងារស្រូបយកកម្លាំងពលកម្មប្រជាពលរដ្ឋក្នុងស្រុក ឱ្យមានការងារធ្វើ បានកាន់តែច្រើនដើម្បីជួយសម្រួលដល់ស្ថានភាពជីវភាពការរស់នៅរបស់ពួកគាត់។ បច្ចុប្បន្ននេះ លោកស្រីបានប្រើប្រាស់កម្មករប្រមាណជាង ៦០នាក់ ដែលពួកគាត់មានការងារធ្វើ ទទួលបានប្រាក់ខែសមរម្យ។
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


