ព័ត៌មានជាតិ
សំណង់ភូមិខ្ញុំ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សម្រេចបាន៧០% ចំណែកកន្លែងផ្សេងៗទៀតកំពុងពន្លឿន
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ព្រឹត្តិការណ៍អង្គសង្រ្កាន្ត នឹងមានការសម្តែងសិល្បៈទស្សនីយភាព “ចង្វាក់បេះដូងអង្គរ” ដែលជាការផ្តល់បទពិសោធន៍ថ្មី និងឱកាសដល់សាធារណជនអាចចូលរួមទស្សនាការសម្តែងក្នុងបរិវេណនៃប្រាសាទអង្គរវត្ត (បណ្តាល័យខាងត្បូងនៃប្រាសាទអង្គរ) រយៈពេល ៣យប់ នឹងក្លាយជាព្រឹត្តិការណ៍ថ្មីប្លែកមួយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥។

លោក សោម រតនា ប្រធានក្រុមទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ សំណង់នៅក្នុងកម្មវិធីភូមិខ្ញុំ សម្រេចបានប្រមាណ ៦០ ទៅ៧០%ហើយ ចំណែកកន្លែងផ្សេងៗទៀត ក៏កំពុងតែពន្លឿនការងារ។ លោកបន្តថា ខណៈពេលនេះក្រុមការងារគ្រប់ផ្នែកទាំងអស់នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានកំពុងតែមមាញឹកធ្វើការងាររបស់ខ្លួន ក្នុងនោះមានកន្លែងខ្លះ ក៏មិនទាន់បានសាងសង់ ដោយសារការងារទាំងនោះរង់ចាំដល់កៀកថ្ងៃនៃពិធីសិន។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នេះ និងធ្វើឡើងចំនួន ៦ទីតាំង មាននៅបរិវេណប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, King’s Road, Pub Street និងអង្គរឃ្យុងយូ។ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើនមាន ដូចជា ការសម្តែងទស្សនីយភាព, ចង្វាក់បេះដូងអង្គរ, កម្មវិធីភូមិខ្ញុំ, កម្មវិធីការប្រកួតអុកចត្រង្គ, កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត, កម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរ, កម្មវិធីរបាំបុរាណ ប្រពៃណី និងប្រជាប្រិយ, កម្មវិធីសួនញញឹមអង្គរ, កម្មវិធីតោះៗលេងទឹក, កម្មវិធីសួនមុនីហឫទ័យ, កម្មវិធីផ្សារស្ទឹងសៀមរាប, កម្មវិធីប្រណាំងរទេះគោ-ក្របី និងពិធីស្រង់ព្រះជាដើម។
ដោយ៖ គឿន វេត





-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
សន្តិសុខសង្គម២០ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


