ព័ត៌មានជាតិ
កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់ ជនជាតិចិន៣៦៥នាក់ឱ្យថៃ
បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy នៅថ្ងៃទី២៨ខែមីនានេះ បានឲ្យដឹងថា កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen បានប្រគល់ជនចិនដែលជួយសង្គ្រោះពី Call-Center នៅមីយ៉ាន់ម៉ាចំនួន៣៦៥នាក់ទៀតទៅប្រទេសថៃដើម្បីធ្វើមាតុភូមិនិវន៍បន្ត។

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen (BGF) ដែលមានសម្ព័ន្ធមិត្តរបស់របបយោធា បានផ្ទេរជនជាតិចិនចំនួន៣៦៥នាក់ទៀតដែលត្រូវបានជួយសង្គ្រោះពីកន្លែងឆបោកតាមប្រព័ន្ធអ៊ីនធឺណេតក្នុងសង្កាត់ Myawaddy នៃរដ្ឋ Karen ទៅឱ្យអាជ្ញាធរថៃកាលពីថ្ងៃព្រហស្បតិ៍។ ជនជាតិចិនទាំងនោះនឹងធ្វើដំណើរចូលទឹកដីថៃ តាមច្រក Mae Sot រួចបន្តចេញទៅចិន។
BGF បានឃាត់ខ្លួនជនបរទេសចំនួន ៧៥២៣នាក់មកពីប្រទេសចំនួន ៣០ ក្នុងអំឡុងពេលនៃការបង្រ្កាបរបស់ខ្លួនលើក្រុមអ្នកឆបោកនៅ Myawaddy កាលពីខែមុន។ BGF បាននិយាយថា មានការពន្យារពេលក្នុងការផ្ទេរជនបរទេសពីប្រទេសដូចជា រូម៉ានី អ៊ូសបេគីស្ថាន កាមេរូន កុងហ្គោ អាល់ហ្សេរី និងទុយនីស៊ី ដែលមិនមានបេសកកម្មការទូតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬប្រទេសថៃ។

គួរបញ្ជាក់ថា ប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត (Call-Center) បានរីកដុះដាលនៅក្នុងតំបន់ព្រំដែនគ្មានច្បាប់របស់ប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនឆ្នាំ បានទាក់ទាញពលករបរទេសដោយសន្យាថានឹងធ្វើការងារដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែចាប់ពួកគេធ្វើជាចំណាប់ខ្មាំង ហើយបង្ខំពួកគេឱ្យធ្វើការបោកប្រាស់តាមអ៊ីនធឺណិត។
អាជ្ញាធរក្នុងប្រទេសមីយ៉ាន់ម៉ាដែលស្ថិតក្រោមសម្ពាធពីប្រទេសចិនជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ បានបង្ក្រាបលើប្រតិបត្តិការឆបោកក្នុងប៉ុន្មានខែចុងក្រោយ ជនបរទេសសរុបចំនួន៦១៦៣នាក់ដែលភាគច្រើនមកពីប្រទេសចិនត្រូវបានផ្ទេរទៅប្រទេសថៃចាប់តាំងពីថ្ងៃទី ២០ ខែកុម្ភៈ។
បើតាមអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មនុស្សរហូតដល់ ១២០ ០០០នាក់ ដែលភាគច្រើនជាបុរសជនជាតិចិន ប្រហែលជាកំពុងធ្វើការនៅក្នុង Call-Center នៅមីយ៉ាន់ម៉ាទាំងបង្ខំ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


