ព័ត៌មានជាតិ
សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា
សពអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នឹងរៀបចំដង្ហែចេញពីគេហដ្ឋាននៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៧:១១នាទី ខាងមុខនេះ ឆ្ពោះទៅកាន់វត្តច័ន្ទបុរីវង្សស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ អាជ្ញាធររាជធានីភ្នំពេញបញ្ជាក់ថាដើម្បីសម្រួលដល់ការដង្ហែងអាជ្ញាធរមានសមត្ថកិច្ចនឹងពង្វាងចរាចរណ៍លើកំណាត់ផ្លូវលេខ៥៩២ ផ្លូវលេខ៥៩៨ មហាវិថីអង្គរភ្នំពេញ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៥ នៅព្រឹកនោះផងដែរ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែចេញពីគេហដ្ឋានដែលមានទីតាំងក្នុងសង្កាតបឹងកក់ទី២ ខណ្ឌទួលគោក តាមផ្លូវលេខ៥៩២ រួចឡើងទៅផ្លូវ ៥៩៨ រហូតដល់ស្ដុបកាំកូស៊ីធី បត់ឆ្វេងតាមមហាវិថីអង្គរភ្នំពេញ បត់ស្តាំតាមមហាវិថីឈ្នះឈ្នះ បត់ឆ្វេងតាមផ្លូវជាតិលេខ៥ រហូតដល់ទីតាំងប្រារព្ធពិធីបុណ្យបញ្ចុះសពតាមប្រពៃណីនៅវត្តច័ន្ទបុរីវង្ស ស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញដោយមានអាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការរៀបចំសម្រួលចរាចរណ៍នៅតាមតម្រាយ។
សាលារាជធានីភ្នំពេញស្នើសុំការអនុគ្រោះពីពលរដ្ឋដែលធ្វើតាមតម្រាយផ្លូវខាងលើដើម្បីរៀបចំឱ្យការរៀបចំពិធីដង្ហែសពប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

គួរឱ្យដឹងដែរថា បងប្រុសទី១របស់សម្ដេចតេជោ ហ៊ុន សែន អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២:២៧នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។ សម្ដេចតេជោបានរម្លឹកនូវការលះបង់របស់អ្នកឧកញ៉ា ហ៊ុន សាន ថាលោកសុខចិត្តឈប់រៀនខ្លួនឯងមកជួយធ្វើការឪពុកម្ដាយដើម្បីប្អូនៗបានសិក្សារៀនសូត្រ ជាពិសេសរូបសម្ដេចផ្ទាល់ សម្ដេចក៏បានលើកឡើងដែរថាគោលបំណងធំបំផុតរបស់បងប្រុសទី១សម្ដេចគឺធ្វើជាមន្ត្រីសុរិយោដី៕
អត្ថបទដោយ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


