ព័ត៌មានអន្ដរជាតិ
អាជ្ញាធរថៃព្រមានពីភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅភាគខាងត្បូងប្រទេស
ប្រជាជននៅក្នុងខេត្តភាគខាងត្បូងនៃប្រទេសថៃ ត្រូវបានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងដែលចាប់ផ្តើមពីថ្ងៃពុធនេះរហូតដល់ថ្ងៃសុក្រ ជាមួយនឹងហានិភ័យនៃទឹកជំនន់ភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី០២ខែមេសានេះ។

ក្រសួងឧតុនិយមរបស់ព្រះរាជាណាចក្រថៃ បានរាយការណ៍នៅថ្ងៃពុធនេះថា ខ្យល់បក់ពីទិសខាងកើតដែលផ្លាស់ទីកាត់ឈូងសមុទ្រថៃ ភាគខាងត្បូង និងសមុទ្រ Andaman កំពុងនាំមកនូវភ្លៀងធ្លាក់បន្ថែមទៀតដល់ខេត្តភាគខាងត្បូង។
ខេត្តនៅភាគខាងត្បូងចំនួន១៦ដែលរងការព្រមានដោយផ្ទាល់ រួមមាន ខេត្ត Prachuap Khiri Khan, Chumphon, Surat Thani, Nakhon Si Thammarat, Phatthalung, Songkhla, Pattani, Yala, Narathiwat, Phang Nga, Krabi, Trang, Satun, Phetchaburi, Ranong និង Phuket។

ក្រសួងព្រមានថាប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំង ដែលអាចបង្កជាជំនន់នៅតំបន់ភ្នំ។ ចំណែករលកនៅឈូងសមុទ្រត្រូវបានគេរំពឹងថានឹងកាន់តែខ្លាំង ដែលមានកម្ពស់ប្រហែល២ម៉ែត្រ និងច្រើនជាងនេះក្នុងអំឡុងពេលមានផ្គររន្ទះ។ ទូកតូចៗត្រូវបានព្រមានឱ្យថតនៅលើច្រាំង។
ប្រទេសថៃជារឿយៗបានរងនូវផ្ដល់ប៉ះពាល់ជាច្រើនពីគ្រោះធម្មជាតិ ដូចជា រលកកម្ដៅខ្ពស់,ភ្លៀងធ្លាក់ខ្លាំង, ខ្យល់ពុល ,ភ្លើងឆេះព្រៃដែលកំពុងតែបន្តរាលដាលនៅខេត្តឈៀងម៉ៃ និងគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ខែមីនាដែលបណ្ដាលឲ្យមានអ្នករងរបួសចំនួន៣៤នាក់ និងអ្នកស្លាប់ចំនួន ២២ នាក់នៅក្នុងរាជធានី គិតត្រឹមម៉ោង៤រសៀលថ្ងៃអង្គារ។ ក្នុងនោះអគារការិយាល័យសវនកម្មរដ្ឋដែលបាក់រលំមានអ្នករបួស ១៩ នាក់ និងអ្នកស្លាប់១៤នាក់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


