ព័ត៌មានអន្ដរជាតិ
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យដោះស្រាយបញ្ហាពន្ធអាមេរិកថ្មី ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»
ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham Cambodia) លោក Casey Barnett បានស្នើឱ្យមានការដោះស្រាយបញ្ហាពន្ធថ្មីរបស់អាមេរិកលើកម្ពុជា ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ» ក្រោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសពន្ធឆ្លើយតបឱ្យស្មើគ្នា (Reciprocal Tariffs) លើបណ្ដាប្រទេសទូទាំងពិភពលោកនៅថ្ងៃព្រហស្បតិ៍ ទី ៣ មេសា នេះ (២ មេសា នៅសហរដ្ឋអាមេរិក)។

អត្រាពន្ធលើកម្ពុជាខ្ពស់រហូតទៅដល់ ៤៩ ភាគរយ ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលរដ្ឋបាល ត្រាំ បានអះអាងថា កម្ពុជាបានដាក់ពន្ធលើទំនិញរបស់សហរដ្ឋអាមេរិក រហូតដល់ទៅ ៩៧ ភាគរយ។ បើតាមការបញ្ជាក់របស់រដ្ឋបាលត្រាំ ពន្ធនេះនឹងចូលជាធរមាននៅថ្ងៃទី ៩ មេសា ថ្ងៃពុធ សប្ដាហ៍ខាងមុខ។
ប្រតិកម្មទៅនឹងការវិវត្តចុងក្រោយនេះ លោក Casey បានបង្ហោះសារនៅបណ្ដាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា៖ «ព្រឹកនេះ លោក ត្រាំ ប្រកាសដំឡើងពន្ធ ៤៩% សម្រាប់ទំនិញកម្ពុជា។ ប្រសិនបើមិនបានដោះស្រាយយ៉ាងហ្មត់ចត់ក្នុងសប្តាហ៍នេះទេ នោះនឹងបំផ្លាញសេដ្ឋកិច្ចកម្ពុជា និងបង្កើតឲ្យមានវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ បាត់បង់ការងាររាប់សែននាក់ អស្ថិរភាពសង្គម និងលំហូរចេញមូលធនយ៉ាងឆាប់រហ័ស»។
ឆ្លើយតបទៅនឹងសំណួររបស់កម្ពុជាថ្មី មន្រ្តីជំនាញដដែលបាននិយាយថា៖ «សហរដ្ឋអាមេរិកបើកចំហសម្រាប់ការចរចា ប៉ុន្តែកាលកំណត់គិតត្រឹមថ្ងៃទី ៩ មេសា ដូច្នេះកម្ពុជាត្រូវតែទាក់ទងដោះស្រាយជាបន្ទាន់។ អត្រា ៤៩ ភាគរយ នៃពន្ធថ្មី រំពឹងថាជាពន្ធអប្បបរមាថ្មីលើប្រទេសសម្រាប់ទំនិញគ្រប់មុខ ប៉ុន្តែមិនរាប់បញ្ចូលពន្ធដែលមានស្រាប់នោះទេ»។ លោកបន្តថា៖ «មូលហេតុចម្បងដែលអាមេរិកដាក់ពន្ធលើកម្ពុជា ដោយសារកម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៨ ទូទាំងពិភពលោក ជាប្រទេសមានអតិរេកពាណិជ្ជកម្មខ្ពស់បំផុតជាមួយអាមេរិក ហើយអាមេរិកយល់ថា អត្រាពន្ធកម្ពុជា និងរបាំងពាណិជ្ជកម្មមានកម្រិតខ្ពស់មិនស្មើភាព បើធៀបនឹងអ្វីដែលអាមេរិកគិតពន្ធលើកម្ពុជា»។

លោក Cassey បានពន្យល់នៅក្រោមសាររបស់លោកដដែលថា៖ «តួលេខ ៩៧ ភាគរយ (សំដៅលើអត្រាពន្ធរបស់កម្ពុជាលើអាមេរិក) គឺជាពន្ធមធ្យមដែលកម្ពុជាគិតពីអាមេរិក។ វាប្រហែលមកពីពន្ធលើការនាំចេញរថយន្តថ្មី និងមួយទឹករបស់សហរដ្ឋអាមេរិកមកកម្ពុជា ដែលមានអត្រាលើសពី ១០០ ភាគរយ។ នៅពេលគណនាជាមធ្យមភាគ ពួកគេគិតពីបរិមាណទំនិញជាដុល្លារ មិនមែនអត្រាមធ្យមតាមប្រភេទផលិតផលនោះទេ»។
បន្ថែមពីលើនេះ លោក Cassey បានស្នើថា៖ «កម្ពុជានាំចូលទំនិញពីសហរដ្ឋអាមេរិកត្រឹមតែ ៣៥០ លានដុល្លារប៉ុណ្ណោះ» ដូច្នេះ វាមិនខាតច្រើនទេ ប្រសិនបើរដ្ឋាភិបាលកម្ពុជា «អនុញ្ញាតឱ្យទំនិញទាំងអស់របស់សហរដ្ឋអាមេរិកនាំចូលមកដោយគ្មានពន្ធ និងផ្តល់អាជ្ញាប័ណ្ណយ៉ាងឆាប់រហ័សដល់អាជីវកម្មរបស់សហរដ្ឋអាមេរិកដូចជា Starlink ជាដើម»។
ត្រង់ចំណុចនេះ លោកបានគូសបញ្ជាក់ថា៖ «កម្ពុជាបាននាំចេញទៅអាមេរិក ១២,៨ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៤ ខណៈកម្ពុជាបាននាំចូលពីអាមេរិកវិញ ត្រឹមតែ ០,៣ ប៊ីលានដុល្លារប៉ុណ្ណោះ។ ដូច្នេះសម្រាប់ខ្ញុំ ដំណោះស្រាយគឺសាមញ្ញ៖ អនុញ្ញាតឱ្យសហរដ្ឋអាមេរិកនាំចេញមកកម្ពុជា ដោយមិនយកពន្ធសម្រាប់រយៈពេល ៤ ឆ្នាំ ជាមួយនឹងជម្រើសផ្លាស់ប្ដូរថ្មីបន្ទាប់ពីនោះ។ កម្ពុជានឹងបាត់បង់ពន្ធលើទំនិញ ០,៣ ប៊ីលានដុល្លារ ប៉ុន្តែកម្ពុជានឹងទទួលបានចំណូល ១២,៨ ប៊ីលានដុល្លារ»៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


