ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិ ធ្លាក់ចុះធ្ងន់ម្សិលមិញ ក្រោយ ត្រាំ ប្រកាសពន្ធ
តម្លៃប្រេងអន្តរជាតិ បានធ្លាក់ចុះក្នុងអត្រាធំបំផុតក្នងរយៈពេលត្រឹម១ថ្ងៃ សម្រាប់ការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពន្ធឆ្លើយតបឱ្យស្មើគ្នា ដែលបង្កើនកង្វល់ស្ដីពីវិបត្តិសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៤,៨១ ដុល្លារ ឬ ៦,៤២ ភាគរយ ដោយជួញដូរនៅតម្លៃ ៧០,១៤ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅនាពេលអនាគតអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានបញ្ចប់ការជួញដូរនៅតម្លៃ ៦៦,៩៥ ដុល្លារ/បារ៉ែលដោយធ្លាក់ចុះ ៤,៧៦ ដុល្លារ ឬ ៦,៦៤ ភាគរយ។
វាគឺជាការធ្លាក់ចុះធំធ្ងន់បំផុតរាប់តាំងពីខែសីហា ឆ្នាំ ២០២២ សម្រាប់ប្រេងម៉ាក Brent និងតាំងពីខែកក្កដា ២០២២ សម្រាប់ប្រេងម៉ាក WTI។
តម្លៃប្រេងទាំង២ បានធ្លាក់ចុះតិចតួចបន្តទៀតសម្រាប់ការជួញដូរនៅថ្ងៃសុក្រនេះ ដែលជាថ្ងៃបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍។

អ្នកជំនាញបានគូសភ្ជាប់ការធ្លាក់ចុះនៃតម្លៃប្រេងនេះ ទៅនឹងវិធានការពន្ធរបស់ ត្រាំ ដែលមានលទ្ធភាពក្នុងការទម្លាក់ទស្សនវិស័យសេដ្ឋកិច្ចសកល បង្កលទ្ធភាពនៃកម្សោយតម្រូវការប្រេង ដែលជាធម្មតា មានឥទ្ធិពលខ្ពស់លើតម្លៃជួញដូរ។
ជាមួយគ្នានោះ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ បណ្តាសមាជិកនៃអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC +) បានយល់ព្រមជំរុញផែនការរបស់ខ្លួន លើការដំឡើងផលិតកម្មប្រេង ដោយគ្រោងបន្ថែមការផ្គត់ផ្គង់ ៤១០ ០០០ បារ៉ែល/ថ្ងៃ ទៅក្នុងទីផ្សារនៅខែឧសភា ពោគឺបង្កើនពី ១៣៥ ០០០ បារ៉ែល/ថ្ងៃ តាមផែនការពីមុន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


