សេចក្ដីជូនដំណឹង
ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង
ក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច មានមោទនភាពប្រកាសបើកសម្ពោធជាផ្លូវការនៃប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយក៏ជាព្រឹត្តិការណ៍មួយពុំធ្លាប់ពីមុនមក ដែលត្រឹមតែរយៈពេលតែ 3 ខែប៉ុណ្ណោះ អាជីវកម្មហ្វ្រេនឆាយ អៃ-ឆា ការ៉េម និង តែគុជអាចពង្រីកខ្លួនបានជាង 20 ហាង ទាំងក្នុងក្រុងភ្នំពេញ និង តាមបណ្ដាខេត្ត។

គួរបញ្ជាក់ផងដែរថា អៃ–ឆា (Ai-CHA) គឺជាអាជីវកម្មមួយប្រភេទដែលមានលក់ដូចជា ការ៉េម និង តែគុជ ជាមួយតម្លៃដ៏ពិសេស រសជាតិប្លែកៗ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2019 ។ ហើយឈ្មោះ អៃ–ឆា (Ai-CHA) នេះគឺបានមកពីតួអក្សរចិនពីរ —”Ai” (សេចក្តីស្រឡាញ់) និង “CHA” (តែ) — ដែលតំណាងឱ្យក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់យើងចំពោះតែ និង ការប្តេជ្ញាចិត្តក្នុងការចែករំលែកសេចក្តីស្រឡាញ់ជាមួយនឹងពិភពលោក។

នៅឆ្នាំ 2022 អៃ–ឆា (Ai-CHA) ក៏បានប្រតិបត្តិការដោយផ្ទាល់ដំបូងនៅប្រទេសឥណ្ឌូនេស៊ី ហើយរាប់ចាប់តាំងពីពេលនោះមក យើងបានរីកចម្រើនយ៉ាងឆាប់រហ័សមកដល់សព្វថ្ងៃ ដោយមានហាងដែលបានចុះហត្ថលេខាជាង 1,200 នៅក្នុងប្រទេសមួយចំនួន ដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម ឡាវ និងឥឡូវនេះ កំពុងមានវត្តមាននៅ កម្ពុជាហើយ ដែលទីតាំងដំណើរការបច្ចុប្បន្នមាននៅ ភ្នំពេញ កំពង់សោម សៀមរាប កោះកុង និង ត្រៀមដំណើរការសាខាហ្វ្រេនឆាយជាច្រើនទៀតឆាប់ៗខាងមុននេះ។

លោក Danny Tahardi អគ្គនាយករង Ai-CHA សកល បានមានប្រសាសន៍ក្នុងកម្មវិធីនេះថា យើងពិតជាមានមោទនភាពណាស់ដែលបាននាំ អៃ–ឆា (Ai-CHA)មកដល់ប្រទេសកម្ពុជា និង បានប្រារព្ធព្រឹត្តិការណ៍ដ៏ធំនេះឡើងផងដែរ ហើយមូលហេតុចម្បងដែលយើងបានមកបោះជំហាននៅទីនេះ ក៏ដោយសារ កម្ពុជាមានសក្តានុពលទីផ្សារខ្ពស់ រីកចម្រើនរហ័ស និង មានកំណើនប្រជាជនវ័យក្មេងកើនឡើងជាប្រចាំ។ លោកបានបញ្ជាក់បន្ថែមថា យើងមានការជឿជាក់យ៉ាងមុតមាំថា អៃ–ឆា (Ai-CHA) នឹងនាំមកនូវ រសជាតិប្លែកៗ និងពិសោធន៍ថ្មីៗបន្ថែមទៀត ដល់អ្នកគាំទ្រ លើសពីនេះផងដែរ យើងក៏ត្រៀមនឹងពង្រីករហូតទៅដល់ 100 ហាងក្នុងរយៈពេលមួយឆ្នាំដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងស្រុកសម្រាប់ភាពជោគជ័យទៅវិញទៅមកផងដែរ។ នេះបង្ហាញថា ការរីកចម្រើនមួយនេះគឺជាសក្ខីភាពនៃការជឿជាក់ និង សេចក្តីស្រឡាញ់ដ៏រឹងមាំដែលប្រជាជនប្រទេសកម្ពុជាក៏ដូចជាប្រជាជននៅទូទាំងអាស៊ីអាគ្នេយ៍មានចំពោះម៉ាករបស់យើង។

ដើម្បីឆ្លើយតបក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច ក៏មានការផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសត្រឹមខែមេសានេះ រហូតដល់ $6xxx និង បន្ថែមជូនលើការសេវាកម្មគ្រប់គ្រង ដោយឥតគិតថ្លៃចំនួន ២ឆ្នាំ សម្រាប់ការបញ្ជាទិញហ្វ្រេនឆាយទាំងនេះគឺជាឱកាសមាស ឱកាសប្រាក់សម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្មផ្នែកភេសជ្ជៈមិនគួរមើលរំលង។

គួរបន្ថែមផងដែរថា ក្រុមហ៊ុនអៃ-ឆា ហ៊្វូដខេអេច គឺក្រុមហ៊ុន លក់ភេសជ្ជៈ តែគុជ និង ការ៉េម ដែលមានរសជាតិប្លែកៗ ជាមួយនឹងតម្លៃដ៏សមរម្យបំផុត ហើយបច្ចុប្បន្នបានដំណើរការនៅប្រទេសកម្ពុជាក្នុងឆ្នាំ 2024 ដែលមានសាខាដំបូងបង្អស់នៅ ផ្សារទំនើបអ៊ីអន មានជ័យ ហើយថ្មីៗនេះបានបើកសាខាថ្មី1ទៀតនៅ ផ្សារទំនើបអ៊ីអន ភ្នំពេញតែម្តង និងត្រៀមដំណើរការនៅ ផ្សារទំនើបអ៊ីអន សែនសុខឆាប់ៗនេះផងដែរ។
ព័ត៌មានបន្ថែម
ទំនាក់ទំនងហ្រ្វេនឆាយ៖ +855 70 999 337
ផេកផ្លូវការ៖ https://www.facebook.com/aichacambodia/
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


