ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាបាញ់ប្រហារផ្លូវអាកាសសម្លាប់ជនស៊ីវិល២៣នាក់ក្នុងពេលបុណ្យឆ្លងឆ្នាំ៤ថ្ងៃ
របបយោធាមីយ៉ាន់ម៉ាបានធ្វើការវាយប្រហារតាមអាកាសយ៉ាងតិច ២៦លើកទៅលើគោលដៅជនស៊ីវិលក្នុងរយៈពេលបួនថ្ងៃនៃពិធីបុណ្យ Thingyan ឬបុណ្យចូលឆ្នាំថ្មីប្រពៃណីមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy នៅថ្ងៃទី១៨ខែមេសានេះ។

យោងតាមទិន្នន័យដែលចងក្រងដោយ The Irrawaddy តំបន់ចំនួន៧ក្នុងចំណោមតំបន់ចំនួន១៥របស់ប្រទេសនេះ មនុស្សយ៉ាងហោចណាស់២៣នាក់ រួមទាំង កុមារា និងកុមារី និង៥០នាក់ផ្សេងទៀតដែលមានទាំងព្រះសង្ឃបានរងរបួស ដោយសារតែការបាញ់ផ្លោងរបស់កងកម្លាំងយោធារបស់របបសឹកមីយ៉ាន់ម៉ា។
ការវាយប្រហារតាមអាកាសទាំងនេះបានកំណត់គោលដៅលើវត្តចំនួន៦ ខណៈដែលពុទ្ធសាសនិកមកជួបជុំគ្នាក្នុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មី។ លើសពីនេះ ការវាយប្រហារតាមអាកាសត្រូវបានគេរាយការណ៍នៅក្នុងសង្កាត់ចំនួន២០ ក្នុងតំបន់ Magwe, Sagaing, Mandalay, និង Bago និងរដ្ឋ Rakine, Chin និង Karen ចាប់ពីថ្ងៃទី ១៣ ដល់ ១៦ ខែមេសា ទោះបីជាមិនមានការប្រយុទ្ធគ្នានៅលើដីក៏ដោយ។

គួរបញ្ជាក់ថាចាប់តាំងពីការរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនាមក រដ្ឋាភិបាលរួបរួមជាតិស៊ីវិល (NUG) និងក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏មានឥទ្ធិពលមួយចំនួនបានប្រកាសបទឈប់បាញ់ជាឯកតោភាគី ដើម្បីអនុញ្ញាតឱ្យប្រតិបត្តិការជួយសង្គ្រោះ និងពិធីបុណ្យសពដំណើរការដោយសុវត្ថិភាព។
ប៉ុន្មានថ្ងៃក្រោយមក របបយោធាក៏បានប្រកាសបទឈប់បាញ់រយៈពេល ២០ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ២ ខែមេសា ប៉ុន្តែផ្ទុយទៅវិញ នៅតែបន្តការវាយប្រហារតាមអាកាស និងកាំភ្លើងធំទៅលើគោលដៅទាំងជនស៊ីវិល និងក្រុមប្រដាប់អាវុធនៅទូទាំងប្រទេស។
បើតាមក្រសួងសិទ្ធិមនុស្សរបស់ NUG របបនេះបានធ្វើការវាយប្រហារដោយគ្រាប់ផ្លោងចំនួន៩២ លើកនិងការវាយប្រហារតាមអាកាសនៅទូទាំង ១២ តំបន់ និងរដ្ឋចំនួន ១៥ របស់ប្រទេសមីយ៉ាន់ម៉ា ចន្លោះពីថ្ងៃទី ២៨ ខែមីនាដល់ថ្ងៃទី ៨ ខែមេសា បានសម្លាប់មនុស្ស ៧២នាក់ និងរបួស ៩១ នាក់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


