ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី៖ អង្គរសង្ក្រាន្ត បន្សល់ទុកនូវអនុស្សាវរីយ៍ចង់ចាំមិនភ្លេចសម្រាប់យុវជនស្ម័គ្រចិត្ត
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ គូសបញ្ជាក់ថា អង្គរសង្រ្កាន្តបានបន្សល់ទុកនូវអនុស្សាវរីយ៍ និងស្នាមញញឹមចង់ចាំមិនភ្លេចសម្រាប់យុវជនស្ម័គ្រចិត្ត។ ឯកឧត្ដម ហ៊ុន ម៉ានី សរសេរលើទំព័រហ្វេសប៊ុកផ្លូវការ នាថ្ងៃទី១៨ ខែមេសា បន្ទាប់ពីទទួលបានជោគជ័យលើការរៀបចំព្រឹត្តិការណ៍អង្គរសង្រាន្ត។

ជាមួយគ្នានេះដែរ ឯកឧត្ដម ហ៊ុន ម៉ានី លើកទឹកចិត្តដល់ក្រុមការងារទាំងអស់ឱ្យបន្តបេសកកម្មដើម្បីបុព្វហេតុជាតិមាតុភូមិតាមរយៈការងារជួយសង្គម និងការងារស្ម័គ្រចិត្តបន្តទៀត ពីព្រោះសង្គមជាតិមួយនេះត្រូវការយុវជនស្ម័គ្រចិត្ត ដែលមានបេះដូង និងឆន្ទៈចំពោះបុព្វហេតុរួម ហើយការងារស្ម័គ្រចិត្តគឺជាសាលារៀនសម្រាប់បណ្តុះស្មារតីនេះដ៏ស័ក្តិសមបំផុត។

ឯកឧត្ដម ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដអំណរគុណដល់ថ្នាក់ដឹកនាំក្រុមការងារ និងយុវជនស្ម័គ្រចិត្ត ក្រុមការងារទាំងអស់នៅក្នុងចង្កោមទាំង៩ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ ចំពោះការចូលរួមទាំងកម្លាំងកាយ ចិត្ត និងពេលវេលាក្នុងការរៀបចំ និងអនុវត្តតាមផែនការសកម្មភាពដែលនាំឱ្យអង្គរសង្រ្កាន្តទទួលបានលទ្ធផលជាទីមោទនៈ។

គួរជ្រាបថា ចង្កោមទី១ ដែលឯកឧត្ដម ហ៊ុន ម៉ានី អរគុណមុនគេគឺជាចម្កោមដែលដឹកនាំដោយឯកឧត្ដមផ្ទាល់ និងប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងាររដ្ឋបាល ក្រុមការងារហរិញ្ញវត្ថុ និងឧបត្ថមគាំទ្រ ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ក្រុមការងាររូបភាព និងវីដេអូឯកសារព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ និងក្រុមការងារពិធីសាសនា។ ចង្កោមទី២ គឺជាក្រុមការងារកម្មវិធីតន្ដ្រីសួស្ដីឆ្នាំថ្មី និងផ្សាយផ្ទាល់ ក្រុមការងារសម្របសម្រួលតារា ក្រុមការងារសម្របសម្រួលសិល្បកបុរាណ ក្រុមការងារកម្មវិធីសួនមុនីហទ័យ ក្រុមការងារប្រណាំងរទេះគោ ក្របី។

ចង្កោមទី៣ គឺជាក្រុមការងារកម្មវិធីយុទ្ធគុនចម្រុះខ្មែរបុរាណ ក្រុមការងារកម្មវិធី របាំបុរាណ ប្រពៃណី និងប្រជាប្រិយ ក្រុមការងារកម្មវិធីបណ្ដែតគោមបួងសួង។ចង្កោមទី៤គឺក្រុមការងារផ្គត់ផ្គង់ទឹក អនាម័យ សាធារណៈ និងបរិសា្ថន ក្រុមការងារសម្របសម្រួលយុវជន និងផ្គត់ផ្គង់ភេសជ្ជៈ ក្រុមការងារកម្មវិធីសួនញញឹមអង្គរ ក្រុមការងារកម្មវិធីល្បែងប្រជាប្រិយ និងទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ដ ក្រុមការងារកម្មវិធីតស់ៗ លេងទឹក ក្រុមការងារកម្មវីធីភូមិត្នោត ក្រុមការងារកម្មវិធីភូមិរចនា ក្រុមការងារកម្មវិធីសួនកុមារ ក្រុមការងារកម្មវិធីផ្សារស្ទឹងសៀមរាប ក្រុមការងារសម្របសម្រួលកម្មវិធីតាមតំបន់ផ្សេងៗ, ផ្នែកសម្របសម្រួលកម្មវិធីដងស្ទឹងសៀមរាប ផ្នែកសម្របសម្រួលកម្មវិធីនៅតំបន់ផាប់ស្ទ្រីត ផ្នែកសម្របសម្រួលកម្មវិធីនៅតំបន់អង្គរឃ្យុងយូ។

ចង្កោមទី៥ គឺក្រុមការងារកម្មវិធីក្បួនដង្ហែអង្គរសង្ក្រាន្ដ។ចង្កោមទី ៦គឺក្រុមការងារដឹកជញ្ជូន ក្រុមការងារផលិតផល ស.ស.យ.ក. ក្រុមការងារកម្មវិធីភូមិខ្ញុំ។ចង្កោមទី៧ គឺជាក្រុមការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ និងបង្ការអគ្គីភ័យ ក្រុមការងារសង្គ្រោះបឋម និងបន្ទាន់ និងក្រុមការងារខ្លឹមសារ និងប្រតិកម្មរហ័ស។ចង្កោមទី៨ ក្រុមការងារពិធីការ និងពិធីបើកព្រឹត្តិការណ៍ និងក្រុមការងារប្រកួតអុកចត្រង្គ និងចង្កោមទី៩ ជាក្រុមការងារ សមាជិក សមាជិកានៃក្រុមការងារកម្មវិធីពិព័រណ៌ពាណិជ្ជកម្ម៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


