កីឡា
ឯកឧត្តម ឌី វិជ្ជា បង្ហាញគម្រោងពង្រីកកីឡដ្ឋានខេត្តស្វាយរៀងបន្ថែម
នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បង្ហាញគម្រោងពង្រីកកីឡដ្ឋានខេត្តស្វាយរៀង បន្ថែមដែលមើលទៅកាន់តែស្តង់ដាទំនើប និងធំទូលាយសម្រាប់អ្នកគាំទ្រ។

កាលពីខែកក្កដា ឆ្នាំ២០២៣ កីឡដ្ឋានខេត្តស្វាយរៀង ត្រូវបានពង្រីកបន្ថែមដើម្បីបំពេញទៅតាមតម្រូវការរបស់អ្នកទស្សនាផ្ទាល់ដែលកើនឡើងជាលំដាប់។ ការពង្រីកបន្ថែមនោះគឺបានបង្កើនកន្លែងអង្គុយជាង៣០០០កៅអីដែលសរុបទាំងកន្លែងអង្គុយចាស់គឺប្រមាណ៥០០០កៅអី ទីកន្លែងអាហារ និងភេសជ្ជៈ បន្ទប់ភ្ញៀវកិត្តិយសពិសេស (VIP Boxes) ថ្មី។ ដាំស្មៅធម្មជាតិថ្មី ដាក់ប្រព័ន្ធបាញ់ទឹកថ្មី និងកម្លាំងភ្លើងត្រូវបានបង្កើតរហូតដល់ ១២០០ lux។ នេះបើតាមការបញ្ជាក់ពីលោក Christopher អ្នកចាត់ការទូទៅរបស់ក្លិបព្រះខ័នរាជស្វាយរៀង។

ពីររដូវកាលចុងក្រោយ កីឡដ្ឋានខេត្តស្វាយរៀងទទួលបានអ្នកគាំទ្រចូលទស្សនាផ្ទាល់កើនឡើងរហូតក្លាយជាទីកន្លែងដែលមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ច្រើនជាងគេបំផុតក្នុងកីឡដ្ឋាននៃលីគបាល់ទាត់កំពូលកម្ពុជាទាំងអស់។ ទោះបីជាយ៉ាងណា កំណើនអ្នកគាំទ្រ និងតម្រូវការរៀបចំការប្រកួតពានរង្វាន់អន្តរជាតិគឺជាអ្វីដែលថ្នាក់ដឹកនាំក្លិបកំពុងគិតគូរនាពេលអនាគត។

លោក Christopher បានបញ្ជាក់ដល់សារព័ត៌មាន«កម្ពុជាថ្មី»នៅព្រឹកថ្ងៃទី២១ ខែមេសាថា នេះគ្រាន់តែគម្រោងប្លង់ដែលត្រៀមប៉ុណ្ណោះ ប៉ុន្តែមិនទាន់មានព័ត៌មានលំអិតផ្លូវការឡើយ។

សូមបញ្ជាក់ថា កីឡដ្ឋានខេត្តស្វាយរៀងត្រូវបានសាងសង់ និងបើកជាផ្លូវការកាលពីឆ្នាំ២០១៥ ដែលផ្ទុកអ្នកគាំទ្របានចំនួន២១៥០នាក់ប៉ុណ្ណោះកាលពីដំបូង ប៉ុន្តែរហូតដល់ពេលនេះកាន់តែធំទូលាយ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


