កីឡា
សៀង ចន្ធា យកការរិះគន់ដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែល្អសម្រាប់រដូវកាលក្រោយ
ខ្សែប្រយុទ្ធ សៀង ចន្ធា មិនខ្វល់ខ្វាយនឹងសំដីរបស់អ្នកគាំទ្រដែលលើកបែបនេះ បែបនោះអំពីរូបគេដែលធ្វើមិនសូវបានល្អជាមួយក្លិបថ្មី ព្រះខ័នរាជស្វាយរៀង មួយរដូវកាលកន្លងទៅនេះ។

សៀង ចន្ធា ដែលបានចាកចេញពី បឹងកេត កាលពីចុងរដូវកាលមុន បានប្រាប់«កម្ពុជាថ្មី»ថា សម្រាប់ការចូលរួមជាមួយក្លិបថ្មីគឺ ព្រះខ័នរាជស្វាយរៀង ក្នុងរដូវកាល ២០២៥-២៦ កន្លងទៅនេះគឺពិតជាជួបការលំបាកច្រើន ប៉ុន្តែនេះជារឿងធម្មតាសម្រាប់កីឡាករនៅពេលផ្លាស់ប្តូរទីកន្លែងថ្មី។
កីឡាករបានរៀបរាប់ថា ៖«សម្រាប់ខ្ញុំរដូវកាលដំបូង រាងពិបាកតិច ដោយសារអត់ទាន់សម្របខ្លួនបានល្អពីកីឡាករ ពីគ្រូ តាក់ទិករបស់គ្រូ តែវាអត់អីទេសម្រាប់រដូវកាលនេះ ខ្ញុំគិតថា ល្អហើយតែមិនល្អខ្លាំង»។

«ក្នុងអាជីពកីឡាករ យើងតែងតែអត់សប្បាយចិត្ត នៅពេលអត់សូវមាននាទីលេង តែនេះជាជម្រើសរបស់គ្រូ។ អ្វីដែលសំខាន់គឺយើងមានតែខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានល្អដើម្បីមានឱកាសបង្ហាញខ្លួនបានច្រើន មាននាទីលេងច្រើន។ ដូចខ្ញុំនិយាយអីចឹង ដើមរដូវកាលខ្ញុំទើបចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង វាពិបាកត្រងយើងអត់ទាន់សម្របខ្លួនបានល្អ ប៉ុន្តែចុងរដូវកាលខ្ញុំមាននាទីលេងដែរ»។ កីឡាករបានរៀបរាប់។
សម្រាប់រដូវកាលក្រោយ សៀង ចន្ធា មិនទាន់ហ៊ាននិយាយយ៉ាងណានោះទេ ប៉ុន្តែកីឡាករបានប្តេជ្ញាប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីមានឱកាសបង្ហាញខ្លួនញឹកញាប់។

ពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកគាំទ្រ ខ្សែប្រយុទ្ធរូបនេះបានឆ្លើយថា ៖«នេះជាគំនិតយោបល់របស់ពួកគេ។ ពួកគាត់ជាអ្នកគាំទ្ររបស់យើង ជាអ្នកគាំទ្របាល់ទាត់កម្ពុជា ខ្ញុំអត់មានអ្វីត្រូវខឹងពួកគាត់ទេ ប៉ុន្តែខ្ញុំមានតែខិតខំហ្វឹកហាត់ ហើយធ្វើយ៉ាងណាឲ្យបានល្អដើម្បីឲ្យពួកគាត់សប្បាយចិត្ត។ ធម្មតាក្នុងនាមជាអ្នកគាំទ្រ ពួកគាត់អត់ចង់ឃើញសមត្ថភាពយើងធ្លាក់ចុះទេ ពីព្រោះពួកគាត់ចង់តែឲ្យល្អ»។

សៀង ចន្ធា ជាកីឡាករបាល់ទាត់កម្ពុជាឆ្នើមបំផុតម្នាក់ក្នុងចំណោមកីឡាករជំនាន់ក្រោយ។ កីឡាករបានចាកចេញពីថ្នាលយុវជនសាលាបាល់ទាត់ជាតិបាទី ហើយលេចធ្លោខ្លាំងនៅក្លិបបឹងកេត ចន្លោះពីឆ្នាំ ២០២០ ដល់ ឆ្នាំ ២០២៥។ ជាពិសេសរូបគេបានក្លាយជាកីឡាករដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ចាប់ពីកម្រិតយុវជនអាយុ ១៧ ឆ្នាំ រហូតដល់ ក្រុមជម្រើសដៃទី១៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


