កីឡា
Ronaldo បន្សល់ទុកកំណត់ត្រាមួយនៅ Real Madrid ពិបាករកអ្នកបំបែក
ខ្សែប្រយុទ្ធ Cristiano Ronaldo បានបន្សល់ទុកកំណត់ត្រាដ៏អស្ចារ្យមួយនៅ Real Madrid ដោយគាត់មិនដែលបរាជ័យសូម្បីម្តង រាល់ពេលដែលគាត់ធ្វើជាប្រធានក្រុមអធិរាជស។

ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំត្រូវបានគេចាត់ទុកជាវីរបុរសមួយរូបរបស់ Real Madrid។ គាត់បានលេងនៅទីនោះចន្លោះពីឆ្នាំ ២០០៩ ដល់ ២០១៨ ហើយគាត់បានជួយឱ្យក្លិបឈ្នះពានជាច្រើនដូចជា Champions League ៤ សម័យ, UEFA Super Cup ៣ សម័យ, La Liga ២ សម័យ, Copa del Rey ២ សម័យ, FIFA Club World Cup ៣ សម័យ និងពានរង្វាន់មួយចំនួនទៀត។
យ៉ាងណា ក្នុងការលេងនៅទីនោះរយៈពេល ៩ ឆ្នាំ គាត់បានសាងនូវស្នាដៃ និងកំណត់ត្រាជាច្រើន ប៉ុន្តែមានកំណត់ត្រាមួយ ដែលគួរឱ្យចាប់អារម្មណ៍ផងដែរ គឺគាត់មិនដែលចាញ់ទាល់តែសោះ រាល់ពេលគាត់ត្រូវបានគ្រូបង្វឹកផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាប្រធានក្រុម ពោលចំនួន ១០១ លើក គឺក្រុមមិនបានចាញ់សូម្បីម្តង។
គួរដឹងថា កំណត់ត្រានេះនៅ Real Madrid មានតែ Ronaldo ម្នាក់ប៉ុណ្ណោះធ្វើបាន ក្នុងនាមជាប្រធានក្រុម ដែលមិនធ្លាប់ចាញ់ការប្រកួតសោះ៕

អត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៧ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


