Connect with us

ព័ត៌មានជាតិ

នៅ​អាស៊ាន​មានតែ​កម្ពុជា​មិន​ទាន់​ដាក់​កាតព្វកិច្ច​ទិញ​ធានារ៉ាប់រង លើ​​អ្នក​ប្រើប្រាស់​យានយន្ត​ឯកជន

បានផុស

នៅ

លោកស្រី ហោ សុវឌ្ឍនា អគ្គនាយករង នៃ​និយ័តករ​ធានារ៉ាប់រង​កម្ពុជា​បាន​ថ្លែង​ថា ​ប្រទេស​កម្ពុជា​បាន​ដាក់​ឲ្យ​អនុវត្ត​ជា​កាតព្វកិច្ច​លើ​ការ​ទិញ​ធានារ៉ាប់រង​លើ​ការ​ប្រើប្រាស់​យានយន្ត​ប្រកប​អាជីវកម្ម ដែល​សម្តៅ​លើ​យានយន្ត​ដឹក​អ្នក​ដំណើរ និង​ដឹក​ទំនិញ ដោយសារ​មើល​ឃើញ​ហានិភ័យ ​និង​ភាព​ប្រឈម​នៃ​ការ​កើត​មាន​គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​យានយន្ត​ទាំង​នោះ​នៅ​លើ​ដង​ផ្លូវ។

ថ្លែង​នៅ​ក្នុង​វេទិកា​ចែក​រំលែក​ព័ត៌មាន​អំពី «បច្ចុប្បន្នភាព​នៃ​ទីផ្សារ​ធានារ៉ាប់រង​នៅ​កម្ពុជា​ជាមួយ​ក្លិប​អ្នក​កាសែត​កម្ពុជា» លោកស្រី ហោ សុវឌ្ឍនា បាន​គូស​បញ្ជាក់ថា ធានារ៉ាប់រងរថយន្តផ្តល់ការការពារផ្នែកហិរញ្ញវត្ថុចំពោះការបាត់បង់ ឬការខូចខាត​ដែលមិនបានរំពឹងទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ហោ សុវឌ្ឍនា អគ្គនាយករង នៃ​និយ័តករ​ធានារ៉ាប់រង​កម្ពុជា

លោកស្រី​បញ្ជាក់​ថា ​បច្ចុប្បន្ន​សម្រាប់​ធានារ៉ាប់រង​យានយន្ត​មាន​តែ​អនុវត្តលើ​យានយន្ត​ប្រកប​អាជីវកម្ម​ដែល​ជា​រថយន្ត​ដឹកជញ្ជូន និង​រថយន្ត​ដឹកនាំ​អ្នក​ដំណើរ (រថយន្ត​បឺស​និង​តាក់ស៊ី) ដែល​ចែង​ក្នុង​ច្បាប់​មាន​កាតព្វកិច្ច​ទិញ​ធានារ៉ាប់រង។

ទោះបី​ក្នុង​ច្បាប់​បាន​ចែង​ឲ្យ​ម្ចាស់​រថយន្ត​ដឹកជញ្ជូន និង​រថយន្ត​ដឹកនាំ​អ្នក​ដំណើរ ​ត្រូវ​មាន​កាតព្វកិច្ច​ទិញ​ធានារ៉ាប់រង​ ប៉ុន្តែ​ការ​អនុវត្ត​នៅ​មាន​កម្រិត​។ ដូច្នេះ​ទើប​អាជ្ញាធរ​តែងតែ​​ផ្សព្វផ្សាយ​ដើម្បី​ម្ចាស់​យានយន្ត​បាន​យល់​ពី​ផ្លូវ​ច្បាប់​លើ​ការ​ប្រើប្រាស់​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បង្ការ​ពេល​មាន​គ្រោះថ្នាក់ ដែល​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​មាន​កាតព្វកិច្ច​សម្របសម្រួល​សង​ការ​ខូចខាត។

ដោយ​ឡែក​ពាក់ព័ន្ធ​យានយន្ត​ឯកជន នៅ​មិនទាន់​ច្បាប់​ចង​ជា​កាតព្វកចិ្ច​ឲ្យ​ទិញ​ធានារ៉ាប់រង​នៅ​ឡើយ​ទេ។

លោកស្រី ហោ សុវឌ្ឍនា បញ្ជាក់​ថា នៅ​អាស៊ាន​មាន​តែ​ប្រទេស​កម្ពុជា​ មិន​ទាន់​ដាក់​ឲ្យ​អនុវត្ត​កាតព្វកិច្ច​ការទិញ​ធានារ៉ាប់រង​លើ​ការ​ប្រើប្រាស់​យានយន្ត​ឯកជន ស្រប​ពេល​ដែល​អាជ្ញាធរ​កំពុង​សិក្សា​ពី​ផ្លូវ​ច្បាប់ និង​ការ​រៀបចំ​បទ​បញ្ញត្តិ​ផ្សេងៗ ដើម្បី​ឈាន​ដាក់​ឲ្យ​អនុវត្ត​ជាកាតព្វកិច្ច​សម្រាប់យានយន្ត​ឯកជន​នៅ​ពេល​ខាង​មុខ។

ការទិញ​ធានារ៉ាប់រងរថយន្តផ្តល់ការការពារផ្នែកហិរញ្ញវត្ថុ​ចំពោះការបាត់បង់ ឬការខូចខាតបណ្តាលមកពីគ្រោះថ្នាក់​ផ្សេងៗ​ រួមទាំងផ្តល់​ការ​ការពារ​ដល់តតិយជន (ភាគីទីបី) ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម