Connect with us

ព័ត៌មានជាតិ

និយ័តករធានារ៉ាប់រងកម្ពុជា រៀបចំ “ទិវាធានារ៉ាប់រងកម្ពុជា ២០២៦” នៅខេត្តសៀមរាប រយៈពេល២ថ្ងៃ

បានផុស

នៅ

និយ័តករធានារ៉ាប់រងកម្ពុជា ក្រោមកិច្ចសហការជាមួយសមាគមធានារ៉ាប់រងកម្ពុជា សមាគមជើងសាធានារ៉ាប់រង កម្ពុជា និងគ្រឹះស្ថានធានារ៉ាប់រង បានរៀបចំ “ទិវាធានារ៉ាប់រងកម្ពុជា ២០២៦” នៅសួនព្រះរាជដំណាក់ ខេត្តសៀមរាប ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៦ ខែមេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបើកជាផ្លូវការប្រារព្ធឡើងក្រោមអធិបតីភាព លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ តំណាងដ៏ខ្ពង់ខ្ពស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក លី សារី អភិបាលខេត្តរងសៀមរាប លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានា-រ៉ាប់រងកម្ពុជា សមាជិកក្រុមប្រឹក្សាភិបាលអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ព្រមទាំងលោកប្រធានសមាគមធានារ៉ាប់រងកម្ពុជា និងសមាគមជើងសា ធានារ៉ាប់រងកម្ពុជា ដោយមានការចូលរួមពីរដ្ឋបាលខេត្ត តំណាងមន្ទីរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សភាពាណិជ្ជកម្ម គ្រឹះស្ថានធានារ៉ាប់រង គ្រឹះស្ថានឧត្ដមសិក្សា និងសាធារណជននៅក្នុងខេត្តសៀមរាប យ៉ាង អធិកអធម។

ទិវាធានារ៉ាប់រងកម្ពុជានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣៖ ១) លើកកម្ពស់ការយល់ដឹងនិងជំរុញការផ្សព្វផ្សាយអំពីសេវាធានារ៉ាប់រងជូនសាធារណជន ២) បង្ហាញពីការគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការជំរុញឱ្យមានពិពិធកម្មផលិតផលហិរញ្ញវត្ថុនៅក្នុងវិស័យហិរញ្ញវត្ថុ ដូចមានចែងនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាល និង៣) បង្ហាញដល់សាធារណជនឱ្យបានជ្រាបថា វិស័យធានារ៉ាប់រងជាផ្នែកដ៏សំខាន់មួយ ដែលមានតួនាទីសកម្ម និងចាំបាច់ក្នុងការចូលរួមចំណែកកសាងសំណាញ់ សុវត្ថិភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនេះដែរ ជាមួយនឹងការអបអរសាទរចំពោះជោគជ័យនៃការរៀបចំទិវាធានារ៉ាប់រងកម្ពុជា ២០២៦ លោក រស់ សីលវ៉ា បានគូសរំលេចពីសារៈសំខាន់នៃវិស័យធានារ៉ាប់រងក្នុងការទ្រទ្រង់ប្រព័ន្ធសន្តិសុខ សង្គម និងរួមចំណែកយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងលើកនូវទិសដៅការងារសំខាន់ៗ ក្នុងការជំរុញទីផ្សារធា នារ៉ាប់រងកម្ពុជាឱ្យកាន់តែរីកចម្រើននាពេលខាងមុខ។

ទន្ទឹមនឹងនេះ បានបង្ហាញឱ្យឃើញពីសម្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់របស់វិស័យធានារ៉ាប់រង ក្នុងរយៈពេលប្រមាណ៥ឆ្នាំ កន្លងមកនេះ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ ទីផ្សារធានារ៉ាប់រងកម្ពុជាមានគ្រឹះស្ថានធានារ៉ាប់រងសរុបចំនួន ១១២ ដែលក្នុងនោះរួមមាន ក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៣  ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ ក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១ ក្រុមហ៊ុនជើងសាធានារ៉ាប់រងចំនួន ២០ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន ៤៤ ក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន ៥ក្រុមហ៊ុនគ្រប់គ្រងសំណងធានារ៉ាប់រងចំនួន ២ និងក្រុមហ៊ុនគណនាបុព្វលាភធានារ៉ាប់រងចំនួន ២ កំពុងធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រង។

ជាមួយនឹងកំណើនគ្រឹះស្ថានធានារ៉ាប់រងនេះ ទំហំទីផ្សារធានារ៉ាប់រងកម្ពុជាបានកើនឡើងដល់ប្រមាណ ៣៦៧ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ និងបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជាជាអត្រាភាគទានធានារ៉ាប់រងប្រមាណ ១,១១% នៃ ផ.ស.ស. និងដង់ស៊ីតេធានារ៉ាប់រងចំនួន ២០,៩៥ ដុល្លារអាម៉េរិកក្នុងមនុស្សម្នាក់។ សូចនាករគន្លឹះទាំងពីរនេះ បញ្ជាក់ថា ទីផ្សារធានារ៉ាប់រងកម្ពុជានៅមានសក្តានុពលធំធេងសម្រាប់ការរីកចម្រើននាពេលខាងមុខ ហើយក៏បញ្ជាក់ផងដែរថាកង្វះ ការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងជំនឿទុកចិត្តរបស់អតិថិជនលើក្រុមហ៊ុនធានារ៉ាប់រង គឺជាបញ្ហាប្រឈមមួយដែលទាមទារឱ្យមានការផ្សព្វផ្សាយ និងអប់រំបន្ថែមទៀតអំពីខ្លឹមសារនិងអត្ថប្រយោជន៍នៃការធានារ៉ាប់រង។

ដោយពិនិត្យឃើញពីសក្តានុពល និងបញ្ហាប្រឈមខាងលើនេះ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំទិវានេះឡើងដោយសង្ឃឹមជឿជាក់ថា ទិវានេះនឹងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងខេត្តអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងជំរុញសេវាធានារ៉ាប់ រងឱ្យកៀកនឹងប្រជាពលរដ្ឋ។

បន្ថែមពីនេះ ទិវាធានារ៉ាប់រង មានរៀបចំកម្មវិធីសំខាន់ៗមួយចំនួន រួមមាន សន្និសីទសារព័ត៌មានពីវិស័យធានារ៉ាប់រង, ការបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ការតាំងពិព័ណ៌ផលិតផលធានារ៉ាប់ រង, ការរត់កម្សាន្តក្រោមប្រធានបទ “រត់ដើម្បីគ្រួសារយើង” ក្នុងស្មារតីប្រមូលថវិកាជូនដល់កាកបាទក្រហមប្រចាំ ខេត្តសៀមរាប ដើម្បីគាំទ្រដល់សកម្មភាពសង្គមជាពិសេសរួមចំណែកក្នុងសកម្មភាព មនុស្សធម៌ដើម្បីកុមារ ដែលកំពុងទទួលការព្យាបាល ដោយឥតគិតថ្លៃ៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម