ព័ត៌មានជាតិ
ក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងកើនពីជាង ៨០ ដល់ ១១២ ក្រុមហ៊ុនគិតត្រឹមឆ្នាំ ២០២៥
ក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ ទីផ្សារធានារ៉ាប់រងកម្ពុជាមានភាពរីកចម្រើន និងរក្សាបាននូវកំណើនវិជ្ជមានពីមួយឆ្នាំទៅមួយឆ្នាំ។ គ្រឹះស្ថានធានារ៉ាប់រងបានកើនឡើងពីចំនួន ៨៣ ក្រុមហ៊ុន ក្នុងឆ្នាំ២០២១ ដល់ ១១២ ក្រុមហ៊ុន ក្នុងឆ្នាំ ២០២៥។ នេះបើតាមលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធនារ៉ាប់រងកម្ពុជាថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជាឆ្នាំ ២០២៥-២០៣០។
គ្រឹះស្ថានធានារ៉ាប់រងដែលកំពុងដំណើរការ ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងមានចំនួន ៣៩ ក្រុមហ៊ុន, ក្រុមហ៊ុនអន្តរការីមានចំនួន ៦៤ ក្រុមហ៊ុន និងក្រុមហ៊ុនផ្តល់សេវាគាំទ្រអាជីវកម្មធានារ៉ាប់រងមានចំនួន ៩ ក្រុមហ៊ុន។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធនារ៉ាបរង់កម្ពុជាបានគូសបញ្ជាក់ថា ទន្ទឹមការកើនឡើងនៃគ្រឹះស្ថានធានារ៉ាប់រង ទំហំទីផ្សារបុព្វលាភដុលធានារ៉ាប់រងក៏មានកំណើនពីប្រមាណ ៣០០ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ រហូតដល់ប្រមាណជាង ៣៦៧ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ ដែលមានកំណើនជាមធ្យមប្រមាណជាង ៦% ក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ។
ទន្ទឹមនេះទ្រព្យសកម្មធានារ៉ាប់រងបានកើនឡើងពីប្រមាណជាង ៨៥០ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ រហូតដល់ប្រមាណជិត ១,៣ ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៥។
វិស័យធានារ៉ាប់រង ដើរតួនាទីយ៉ាងសំខាន់ជាយន្តការក្នុងការដោះស្រាយ បន្ទុកហិរញ្ញវត្ថុនៅពេលមានហានិភ័យកើតឡើង សំដៅពង្រឹងសំណាញ់សុវត្ថិភាពសង្គម និងលើកកម្ពស់ភាពធន់នៅក្នុងសង្គម។ ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ វិស័យធានារ៉ាប់រងដើរតួនាទីកាន់តែសំខាន់ក្នុងការឆ្លើយតបនឹងហានិភ័យ ដែលអាចកើតមានឡើងឥតព្រាងទុក។

លោក ប៊ូ ច័ន្ទភីរូ បានអះអាងថា ការធានារ៉ាប់រងគឺជាយន្តការសំខាន់មួយក្នុងការរួមចំណែកគាំទ្រប្រព័ន្ធសន្តិសុខ និងសុវត្ថិភាពសង្គម។ ជាក់ស្តែង វិស័យធានារ៉ាប់រងក៏ជាចន្ទល់កំណើនសេដ្ឋកិច្ចសំខាន់មួយ ឆ្លុះបញ្ចាំងតាមរយៈការផ្តល់ការការពារដល់សហគ្រាស និងធុរកិច្ច ក្នុងការធានាបាននូវនិរន្តរភាពប្រតិបត្តិការអាជីវកម្ម ព្រមទាំងលើកកម្ពស់កំណើនសេដ្ឋកិច្ចតាមរយៈការវិនិយោគ និងការផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ។
វិស័យធានារ៉ាប់រងបានរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជា តាមរយៈអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ច ១.១១% និងដង់ស៊ីតេធានារ៉ាប់រង ២០.៩៥ ដុល្លារអាម៉េរិក ក្នុងមនុស្សម្នាក់ក្នុងឆ្នាំ ២០២៥។

ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បន្ទុកហិរញ្ញវត្ថុប្រមាណជាង ១១១ ប៊ីលានដុល្លារអាម៉េរិក ត្រូវបានការពារដោយកិច្ចសន្យារ៉ាប់រង ដែលក្នុងនោះសំណងធានារ៉ាប់រងប្រមាណជិត ៦៨ លានដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនអ្នកត្រូវបានធានា និងអ្នកទទួលផល។
ដើម្បីរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ២០២១ និយ័តករធានារ៉ាប់រងកម្ពុជាបានរៀបចំនិងដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០» ដើម្បីឆ្លើយតបទៅនឹងការវិវត្តជាក់ស្តែងនៃទីផ្សារធានារ៉ាប់រងក្នុងស្រុក, តំបន់ និងសកល។
ផែនការយុទ្ធសាស្ត្រនេះផ្តោតលើក្របខណ្ឌយុទ្ធសាស្ត្រធំៗចំនួន ៤ រួមមាន៖ ១).ក្របខណ្ឌយុទ្ធសាស្ត្រ ២).ក្របខណ្ឌទីផ្សារធានារ៉ាប់រង ៣).ក្របខណ្ឌនិយ័តកម្ម និង ៤).ក្របខណ្ឌសហប្រតិបត្តិការ និងតំណរភ្ជាប់ដែលត្រូវអនុវត្តក្នុងរយៈពេលខ្លី (២០២៥-២០២៦) រយៈពេលមធ្យម (២០២៧-២០២៨) និងរយៈពេលវែង (២០២៩-២០៣០)។
ស្របតាមការអនុវត្តនូវក្របខណ្ឌយុទ្ធសាស្ត្រទាំង ៤ វិស័យធានារ៉ាប់រង ត្រូវបានរំពឹងថានឹងបន្តរួមចំណែកក្នុងសេដ្ឋកិច្ច តាមរយៈអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចប្រមាណ ២% និងដង់ស៊ីតេធានារ៉ាប់រងប្រមាណ ៤៥ ដុល្លារអាម៉េរិក ក្នុងមនុស្សម្នាក់ ក្នុងឆ្នាំ២០៣០៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


