ព័ត៌មានជាតិ
ជនរងគ្រោះជិត១០០នាក់ ត្រូវបានចិនសង្គ្រោះបញ្ជូនមកកម្ពុជាវិញក្នុងរយៈពេល៤ខែ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថាក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥នេះ ប្រទេសចិនបានបញ្ជូនពលរដ្ឋខ្មែរដែលរងគ្រោះក្នុងអំពើជួញដូរមនុស្សចំនួន៩៨នាក់ឱ្យត្រលប់មកកម្ពុជាវិញ។

ក្នុងសេចក្ដីបំភ្លឺព័ត៌មានចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឱ្យដឹងថាមនុស្សទាំង៩៨នាក់នេះ មានប្រុសតែម្នាក់ប៉ុណ្ណោះ ហើយក្នុងនោះមនុស្ស៥៩នាក់ត្រូវបានបញ្ជូនត្រលប់ទៅលំនៅដ្ឋានរបស់ពួកគេវិញ ក្រៅពីនេះសល់៣៧នាក់ត្រូវបានប្រគល់ជូននាយកដ្ឋានគាំពារជនរងគ្រោះ និងគាំពារអនីតិជន នៃក្រសួងសង្គមកិច្ចដើម្បីគ្រប់គ្រងបន្ត។
ការចាញ់បោកមេខ្យល់ទៅលក់នៅប្រទេសចិនបានកើតឡើងជាញឹកញាប់ទោះបីជារដ្ឋាភិបាលមានវិធានការទប់ស្កាត់ជាបន្តបន្ទាប់ក្ដី កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នគរបាលរាជធានីភ្នំពេញបានបើកការស្រាវជ្រាវដើម្បីជួយស្ត្រីខ្មែរម្នាក់ដែលបានធ្វើវីដេអូឡាយតាមហ្វេសប៊ុកសុំឱ្យមានការអន្តរាគមន៍ជួយគាត់ឱ្យបានត្រលប់មកកម្ពុជាវិញបន្ទាប់ពីបានចាញ់បោកមេខ្យល់យកទៅរៀបការនៅប្រទេសចិនត្រូវបានប្ដីវាយធ្វើបាប។

កន្លងទៅសមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជាបានធ្វើការសាកសួរព័ត៌មាន និងហាមឃាត់ការធ្វើដំណើររបស់ពលរដ្ឋខ្មែរមួយចំនួន ជាពិសេសស្ត្រីខ្មែរដែលរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស។ តាមរយៈវិធានការនេះក្នុងរយៈពេល៤ខែ ក្នុងឆ្នាំ២០២៥នេះ សមត្ថកិច្ចបានទប់ស្កាត់អ្នកដំណើរជាង១០០នាក់ (១០៧នាក់ ស្រ្តី៨២នាក់) នឹងបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីបន្តស្រាវជ្រាវ។
នគរបាលបានបញ្ជាក់ថាការសាកសួរ និងហាមឃាត់ការធ្វើដំណើររបស់ពលរដ្ឋមួយចំនួននេះមិនមែនជាការបំបិទសិទ្ធសេរីភាពរបស់ពលរដ្ឋទេ តែជាការអនុវត្តនូវតួនាទីដើម្បីការពារផលប្រយោជន៍ពលរដ្ឋខ្មែរ កុំឱ្យចាញ់បោកមេខ្យលអូសទាញទៅរៀបការ ឬធ្វើការនៅបរទេសដោយខុសច្បាប់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ