សន្តិសុខសង្គម
នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឆ្មក់បង្ក្រាបហាងផឹកស៊ី ២ កន្លែង ឃាត់ខ្លួនមនុស្សប្រុស-ស្រីជាច្រើននាក់ នៅខណ្ឌពោធិ៍សែនជ័យ
កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ បានឆ្មក់ចុះបង្ក្រាបទីតាំងហាងផឹកស៊ី ២ កន្លែង ផ្សេងគ្នា មានយីហោ «ម្លប់ដូងខ្ទិះម៉ារានី» និង ហាង«អង្គរជុំត្រជាក់ចិត្ត» ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុស-ស្រី ជាច្រើននាក់ ពាក់ព័ន្ធករណីជួញដូរផ្លូវភេទ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៤០ នាទីយប់ ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ ស្ថិតនៅផ្លូវបេតុង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបាននិយាយថា ដោយទីតាំងយីហោ «ម្លប់ដូងខ្ទិះម៉ារានី» និង ហាង«អង្គរជុំត្រជាក់ចិត្ត» ខាងលើសង្ស័យថាមានលួចបង្កប់សេវាបម្រើផ្លូវភេទខុសច្បាប់ ទើបនគរបាលនាយកដ្ឋាន ដាក់កម្លាំងជំនាញ សហការជាមួយនឹងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបជាក់ស្ដែងតែម្ដង និងធ្វើការឃាត់ខ្លួនមនុស្សប្រុស-ស្រីបានជាច្រើននាក់ដែលពាក់ព័ន្ធ ព្រមទាំងដកហូតសម្ភារៈផ្សេងៗ មួយចំនួនធំ ចំណែកអ្នកមិនមានការពាក់ព័ន្ធវិញនោះ ត្រូវបានឲ្យចេញត្រឡប់ទៅវិញធម្មតា។

ក្រោយពីធ្វើការឃាត់ខ្លួនរួច សមត្ថកិច្ចក៏បាននាំខ្លួនមនុស្សប្រុស-ស្រីជាច្រើននាក់ ខាងលើ រួមមានសម្ភារៈមួយចំនួន យកទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ ដើម្បីសួរនាំបន្ត និងចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សំណាង






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


