សន្តិសុខសង្គម
កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សង្គ្រោះជនរងគ្រោះជាអនីតិជន ៥ នាក់ ពីកន្លែងម៉ាស្សា ១ កន្លែង
កាលពីយប់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានអនុវត្តសកម្មភាពសង្គ្រោះជនរងគ្រោះចំនួន ៥ នាក់ ដែលជាអនីតិជន ពីកន្លែងម៉ាស្សា ១ កន្លែង ស្ថិតនៅផ្ទះ ២ ល្វែង លេខ ១៣៩&១៤១ ផ្លូវ 8m ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ថាន់ សុខហេង ភេទស្រី ជនជាតិខ្មែរ (ថៅកែហាងម៉ាស្សា)។

នគរបាលបានប្រាប់ថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ និងលោកស្រីឧត្ដមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង ទទួលដឹកនាំការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះបង្ក្រាបហាងម៉ាស្សា ១ កន្លែង យីហោ ម៉ាស្សាសុខភាព ដែលមានទីតាំងស្ថិតនៅផ្ទះ ២ ល្វែង លេខ ១៣៩&១៤១ ផ្លូវ 8m ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ថាន់ សុខហេង ភេទស្រី ជនជាតិខ្មែរ (ថៅកែហាងម៉ាស្សា)។

ក្នុងប្រតិបត្តិការនោះដែរ កម្លាំងជំនាញ បានសង្គ្រោះជនរងគ្រោះចំនួន ៥ នាក់ ជាអនីតិជន (ស្រី ៤ នាក់ , ភេទទីបី ១ នាក់) រួមនឹងដកហូតវត្ថុតាងមួយចំនួន យកមកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធី។

បន្ទាប់ពីការសង្គ្រោះ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច និង ស្តារនីតិសម្បទា ដើម្បីធានាថាពួកគេទទួលបានការការពារ សេរីភាព និងជំនួយចាំបាច់ផ្សេងៗ ដូចជា សេវាសុខភាព ការពារផ្លូវច្បាប់ និងសេវាពិគ្រោះយោបល់ផ្លូវចិត្ត។ ដោយឡែកជនសង្ស័យដែលជាម្ចាស់ទីតាំង នគរបាលជំនាញ បានកសាងនីតិវិធីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ សំណាង




-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


