ព័ត៌មានជាតិ
កម្ពុជាពង្រឹងភាពជាដៃគូជាមួយអង្គការអន្តរជាតិ IJM ដើម្បីប្រឆាំងនឹងអំពើជួញដូរពលកម្មឆ្លងដែន
ក្រសួងមហាផ្ទៃកម្ពុជា ពង្រឹងភាពជាដៃគូជាមួយអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងអំពើរត់ពន្ធមនុស្ស។ អនុស្សរណៈនេះ គឺត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដោយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោក ជុំ សាឯម នាយកប្រចាំប្រទេសនៃអង្គការ IJM។

អនុស្សរណៈនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីកំណត់នូវកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលគ្នារវាងក្រសួងមហាផ្ទៃ និងអង្គការ IJM ក៏ដូចជាការពង្រឹងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើរត់ពន្ធមនុស្ស រួមមាន អំពើកេងប្រវ័ញ្ចកម្លាំងពលកម្មក្នុងវិស័យការងារ នេសាទ ស្ត្រីបម្រើតាមផ្ទះ សុំទាន កម្មករសំណង់ រោងចក្រ កសិកម្ម និងឧស្សាហកម្ម ព្រមទាំងអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ ជាដើម។

អង្គការ IJM បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ដែលបានទុកចិត្ត និងចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ្ចកម្លាំងពលកម្ម ក្នុងបរិបទទេសន្តរប្រវេសន៍។
អង្គការ IJM បញ្ជាក់ថា ខ្លួននឹងបន្តបេសកកម្មជាមួយរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីការពារនូវជនក្រីក្រពីអំពើហិង្សា តាមរយៈការជួយសង្គ្រោះដល់ជនរងគ្រោះ ឧក្រិដ្ឋជនឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ ស្តារនីតិសម្បទា ផ្តល់សុវត្ថិភាពដល់ជនធ្លាប់រងគ្រោះ និងគាំទ្រការកសាងអនាគតប្រកបដោយសុភមង្គលដ៏យូរអង្វែងសម្រាប់មន្ត្រីអនុវត្តច្បាប់។

គួរឱ្យដឹងថា នេះមិនមែនជាកិច្ចសហការលើកដំបូងឡើយ ក៏ប៉ុន្តែក្នុងភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក្រសួងមហាផ្ទៃ តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក៏ធ្លាប់បានចុះអនុស្សរណៈនៃការយោគយល់ជាមួយអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) ស្តីពីសកម្មភាពបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ក្នុងបរិបទទេសន្តរប្រវេសន៍ សម្រាប់ឆ្នាំ២០២៥-២០២៨ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


