ព័ត៌មានជាតិ
លោកយាយអាយុ៧៩ឆ្នាំហើយ អង្គុយលើរទេះ ត្រូវឆ្លងជំងឺកូវីដ១៩ទៀត
លោកយាយអាយុ៧៩ឆ្នាំម្នាក់ បានឆ្លងជំងឺកូវីដ១៩ ត្រូវក្រុមគ្រូពេទ្យមកទទួលយកទៅព្យាបាល កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។
តាមរយៈរូបភាពពីរសន្លឹក បានបង្ហាញពីការខិតខំរបស់គ្រូពេទ្យ ក្នុងការលើកលោកយាយដាក់រថយន្ត ក្រោយលោកយាយវ័យ៧៩រូបនេះ បានឆ្លងជំងឺកូវីដ១៩។ លោកយាយមានទីលំនៅ នៅភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ហើយត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលកាលពីព្រឹកម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់ លោកយាយជាមនុស្សមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ជាពិសេសនោះ លោកយាយជាមនុស្សអង្គុយលើរទេះទៀត។ ដូច្នេះសូមបងប្អូនទាំងអស់គ្នា ចូររួមទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះ និងការការពារខ្លួនឯងពីមេរោគផ្សេងៗ។


គួររំលឹកថាកាលពីម្សិលមិញនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥៥នាក់ ជាសះស្បើយ២៣នាក់ និងស្លាប់៧នាក់ បូកមួយនៅព្រឹកនេះ ជាមន្ដ្រីនគរបាល៕
អត្ថបទ៖ ផានិត
សូមចុចអាន៖ ចូលពេទ្យបានត្រឹមកន្លះម៉ោង អ្នកជំងឺកូវីដ១៩ ម្នាក់ក៏ស្លាប់ភ្លាមៗ នៅមន្ទីរពេទ្យរុស្សី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


