Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តមណ្ឌលគិរី ស្តាជួសជុលផ្លូវលំមួយខ្សែប្រវែងជាង ១០គីឡូម៉ែត្រ ជូនពលរដ្ឋនៅឃុំចំនួន២ ក្នុងស្រុកពេជ្រាដា

បានផុស

នៅ

ដើម្បីជួយសម្រួលនូវការលំបាករបស់ប្រជាពលរដ្ឋរស់នៅឃុំចំនួន២ គឺឃុំក្រង់តេះ និងឃុំពូជ្រៃ ស្រុកពេជ្រាដា ​អាជ្ញាធ​រខេ​ត្ត​ម​ណ្ឌលគិរី បានបើកការដ្ឋានជួសជុលថែទាំខួបក្រាលល្បាយក្រួស មួយខ្សែ ប្រវែង ១០ ៥០០ម៉ែត្រ ដែលមានស្ថានភាពខូចខាតធ្ងន់​ ខណៈរដូវវ​ស្សាកាន់​តែ​ខិ​ត​ជិ​តចូលមកដល់។ ពិធីនេះបានធ្វើឡើងនៅភូមិពូរ៉ាប៉េត ឃុំក្រង់តេះ ស្រុកពេជ្រាដា នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានលើកឡើងថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​ដោយ​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់លើគ្រប់វិស័យ ក្នុងនោះប្រព័ន្ឋគនាគមន៍ត្រូវបានអភិវឌ្ឍន៍ខ្វាត់​ខ្វែង ពីរាជធានីទៅតាមបណ្តាខេត្ត ពីទីប្រជុំជនទៅគ្រប់ជនបទនានាទូទាំងប្រទេស។

លោកបន្តថា ការជួសជុលថែទាំខួបក្រាលល្បាយក្រួសឡើងវិញ​ ដែលជាផ្លូវអន្តរឃុំខាងលើនេះ គឺបានជួយស្ទើរគ្រប់ផ្នែក ក្នុងជីវភាពប្រចាំថ្ងៃ​ដល់ប្រជាពលរដ្ឋ ក្នុ​ងមូល​ដ្ឋាន​​ ព្រោះនៅពេលដែលមានផ្លូវធ្វើដំណើរបានស្រួល ប្រជាពលរដ្ឋអាចដឹកជញ្ជូនកសិផលរបស់ខ្លួន ឬឈ្មួញធំៗអាចចេញចូលរក​ទិញ​ ផលិតផលដែលអ្នកភូមិដាំដុះបានក្នុងតម្លៃថ្លៃ។ ក្រៅពីសកម្មភាពការដឹកជញ្ជូនផ្លូវមួយខ្សែនេះ ថែមទាំងបានជួយដល់វិស័យអប់រំ និង​សុខា​ភិបា​លផងដែរ ដោយសិស្សានុសិស្សអាចទៅរៀនសូត្របានងាយស្រួល ចំណែកនៅពេលមានអ្នកជំងឺត្រូវបញ្ជូនទៅមន្ទីរពេ​ទ្យក៏បាន​ទាន់​ពេលវេលា។ ដោយគុណប្រយោជន៍ផ្លូវមួយខ្សែនេះ បានជួយសម្រួលក្នុងជីវភាពរបស់អ្នកភូមិយ៉ាងច្រើនអនេក លោក ជាក់ ម៉េងហ៊ាង បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាការពារផ្លូវឱ្យបានប្រើប្រាស់យូរអង្វែង មិនត្រូវកាប់កាយគាស់លើដងផ្លូវ ដែលនាំឱ្យផ្លូវងាយប្រឈមការខូចខាតវិញឡើយ។

លោកអភិបាលរងខេត្ត ក៏បានក្រើនរំឮកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព​ក្រុម​គ្រួ​សារឱ្យបានល្អ ដ្បិត​ភ្លៀងបានបន្តធ្លាក់ស្ទើររាល់ថ្ងៃ ដែលអាចនាំឱ្យកើតមានជំងឺតម្កាត់នានា បណ្តាលមកពីសត្វមូស ឬកង្វះ​អនាម័យ​ជាដើម។ ម៉្យាងវិញ​ទៀត ត្រូវរូតរះដាំដុះដំណាំនានា ឱ្យទាន់កាលវេលានៃរដូវធ្លាក់ភ្លៀង ដើម្បីទទួលបានផលល្អប្រសើរ។

លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការបើកការដ្ឋានជួសជុលថែទាំខួបក្រាលល្បាយក្រួស ចំនួន ១ខ្សែ នេះ មានប្រវែងសរុប ១០,៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ២០សង់ទីម៉ែត្រ សាងសង់លូ ៤កន្លែង ស្ថិតនៅឃុំពូជ្រៃ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងគម្រោង (DRR-PM-2025-No 027)៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ វិនាទី មុន

អាជ្ញាធរខេត្តមណ្ឌលគិរី ស្តាជួសជុលផ្លូវលំមួយខ្សែប្រវែងជាង ១០គីឡូម៉ែត្រ ជូនពលរដ្ឋនៅឃុំចំនួន២ ក្នុងស្រុកពេជ្រាដា

ព័ត៌មានជាតិ៥៩ វិនាទី មុន

ចំនួន QR code តាមបញ្ជទូទាត់ប្រាក់ និងហាងទំនិញកើនដល់ជាង១,៥លាន

ជីវិតកម្សាន្ដ១២ នាទីutes មុន

ជីវិតរខេករខាក​​ក្នុងភាពយន្ត​​ ងាកមកជីវិត​ពិត​វិញ​ នាង​ Min មានទ្រព្យស្តុកស្តម លុយចាយហ៊ឺហាដូចសេដ្ធីនី

ព័ត៌មានជាតិ២៣ នាទីutes មុន

នៅពេលតែជាង ១ ខែទៀត ទុរេនខ្មែរ ក្នុងទឹកដីខេត្តត្បូងឃ្មុំ ចាប់ផ្ដើមប្រមូលផលហើយ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

Boeing បញ្ជាក់ថា ចិនបដិសេធមិនទទួលយន្តហោះផលិតរួច ដោយសារពន្ធ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានជាតិ១ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa

Sokha Hotels

ព័ត៌មានពេញនិយម