ព័ត៌មានអន្ដរជាតិ
ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ចូលសម្រាកពេទ្យ
ក្រោយការវិលត្រឡប់ទៅដល់ប្រទេសវិញ និងការធ្វើសន្និសីទសារព័ត៌មានអំពីលទ្ធផលនៃទស្សនកិច្ចពីរថ្ងៃនៅប្រទេសកម្ពុជា២ថ្ងៃដែលខ្លួនប្រកាសថា «ជោគជ័យ» នោះ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានចូលសំរាកនៅមន្ទីរពេទ្យ ដោយសារតែកម្តៅក្នុងខ្លួនបានកើនឡើង។ នេះយោងការចេញផ្សាយរបស់សារព័ត៌មានថៃ Khaosod English។

សារព័ត៌មាននោះ បានដកស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាល លោក Jirayu Houngsub ដែលបាននិយាយនៅព្រឹកថ្ងៃសុក្រថា នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទីក្រុងបាងកកកាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានគ្រុនក្តៅខ្លាំងនៅពេលត្រឡប់មកពីទស្សនកិច្ចផ្លូវការនៅកម្ពុជា។
យោងទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោកស្រីត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីតាមដាន ហើយនឹងទទួលការធ្វើតេស្តត្រួតពិនិត្យបន្ថែម។
សារព័ត៌មានថៃ បានអះអាងថា ស្វាមីនាយករដ្ឋមន្ត្រីផែថងថាន គឹលោក Pitaka Suksawat បានបង្ហោះសារលើ IG រូបភរិយារបស់គាត់នៅលើគ្រែក្នុងមន្ទីរពេទ្យដោយមានពាក្យថា PM មិនស្តាប់អ្នកណាព្រមាននាងអំពីសុខភាពរបស់នាងឡើយ ប៉ុន្តែរាងកាយរបស់នាងនៅទីបំផុតរំលឹកនាងថា «នាងមិនអាចបន្តទៅមុខទៀតទេ»៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


