ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់នគរបាលជាតិ ទទូចឱ្យពលរដ្ឋប្រុងប្រយ័ត្នល្បិចបោក កុំផ្ទេរលុយមុនអីវ៉ាន់មកដល់ដៃ
ជាថ្មីម្ដងទៀត មន្ត្រីជាន់ខ្ពស់នគរបាលជាតិ បានទទូច និងក្រើនរម្លឹកដល់ប្រជាពលរដ្ឋដែលនិយមបញ្ជាការទិញឥវ៉ាន់តាមអនឡាញ ឱ្យប្រុងប្រយ័ត្នល្បិចបោករបស់ជនខិលខូច ពោលគឺកុំផ្ទេរលុយលឿនពេកមុនអីវ៉ាន់មកដល់ដៃ។

ការក្រើនរម្លឹករបស់មន្ត្រីជាន់ខ្ពស់នគរបាលជាតិ គឺបានធ្វើឡើងក្រោយទទួលបានព័ត៌មានថា នៅតែមានប្រជាពលរដ្ឋបន្តបន្ទាប់បានបន្តចាញ់បោកជនបោកប្រាស់លើបណ្តាញសង្គមអនឡាញ ដែលតម្រូវឱ្យការកម្មង់ទិញអីវ៉ាន់ត្រូវបង់លុយមុន ប៉ុន្តែមិនទទួលបានឥវ៉ាន់ តាមការបញ្ជាទិញឡើយ។
ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បញ្ជាក់ថា «ការផ្ទេរប្រាក់ ជាពិសេសទំនិញដែលមិនទាន់មកដល់ដៃយើង ឬក៏មិនទាន់មានទំនិញឱ្យនេះ យើងមិនគួរផ្ទេរប្រាក់មុនទេ»។

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ចាត់ទុកថា នេះជាល្បិចឆបោករបស់ជនខិលខូចប៉ុណ្ណោះ ហើយករណីបែបនេះ ក៏មិនមែនជារឿងថ្មីទើបនឹងកើតមានឡើងទេ តែជាករណីឆបោកបានកើតឡើងយូរមកហើយ។ ក្នុងន័យនេះ តាមរយៈឃ្លីបវីដេអូប្រមាណ២នាទី លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បានប្រាប់ទៅកាន់ពលរដ្ឋឱ្យគិតពិចារណាឡើងវិញ កុំជឿជាក់ និងផ្ទេរប្រាក់លឿនពេក បើមិនដូច្នេះនឹងធ្វើឱ្យខាតបង់ប្រាក់ និងធ្លាក់ទៅក្នុងល្បិចឆបោករបស់ជនបន្លំទាំងនោះ។

កន្លងទៅ ដោយសង្កេតឃើញករណីកើតមានច្រើន លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក៏បានលើកចិត្តឱ្យពលរដ្ឋដាក់ពាក្យបណ្តឹងមកកាន់នាយកដ្ឋាននគរបាលទេសចរណ៍ ក្នុងករណីចាញ់បោកជនខិលខូចលើបណ្តាញសង្គមអនឡាញ ដែលបញ្ជាទិញអីវ៉ាន់ ប៉ុន្តែមិនទទួលបានអីវ៉ាន់នោះ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


