Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិប្រចាំសប្ដាហ៍ធ្លាក់ចុះ ដោយសារកង្វល់ពន្ធ និងកំណើនផ្គត់ផ្គង់

បានផុស

នៅ

តម្លៃប្រេងបាន​កើនឡើងតិចតួចនៅពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ ហើយបាន​ធ្លាក់ចុះក្នុងអត្រាតម្លៃប្រចាំសប្ដាហ៍ ដោយសារតែកង្វល់លើពន្ធគយ និងកំណើននៃការផ្គត់ផ្គង់។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក​ Brent បានកើនឡើង ៣២ សេន ដោយ​បញ្ចប់ការជួញដូរនៅ ៦៦,៨៧ ដុល្លារ/បារ៉ែល ប៉ុន្តែធ្លាក់ចុះ ១,៦ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍។ ប្រេងឆៅរបស់អាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ២៣ សេន ដល់ ៦៣,០២ ដុល្លារ/បារ៉ែល ប៉ុន្តែធ្លាក់ចុះ ២,៦ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍។

កាលពីថ្ងៃសុក្រ មាន​សេចក្ដីរាយការណ៍ថា ចិន​លើកលែង​ការដំឡើងពន្ធលើមុខទំនិញរបស់​អាមេរិកមួយចំនួន ដែល​ជាសញ្ញាបង្ហាញថា សង្រ្គាមពាណិជ្ជកម្ម​នឹង​ថយចុះកម្ដៅ។ ប៉ុន្តែចិន​បាន​ច្រានចោល​ការអះអាងពីវឌ្ឍនភាព​នៃកិច្ចចរចារវាងប្រទេស​ទាំង២ ដែល​ធ្វើឱ្យ​ស្ថានភាពទីផ្សារបន្តក្នុងភាពស្រពិចស្រពិល ពោលគឺកង្វល់លើបញ្ហា​សេដ្ឋកិច្ចនៅតែមាន​។

ការធ្លាក់ចុះតម្លៃប្រេង​ប្រចាំសប្ដាហ៍ ក៏រួមចំណែកផងដែរពីការបង្កើនផលិតកម្មប្រេង​របស់​អង្គការនៃប្រទេស​នាំចេញ​ប្រេងកាត (OPEC) ចាប់ពីខែមិថុនា តទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ នាទីutes មុន

ក្រសួងការងារ ផ្សព្វផ្សាយពីការទប់ស្កាត់ និងប្រឆាំងពលកម្មកុមារគ្រប់រូបភាពនៅខេត្តកែប

ព័ត៌មានជាតិ២៨ នាទីutes មុន

សម្ដេច​ធិបតី៖ យើង​មិនអន់​ទេ! យើង​អាច​កសាង​អង្គរ​បាន​សំខាន់​គឺ​មានឱកាស

ព័ត៌មានជាតិ៤៩ នាទីutes មុន

ពលរដ្ឋអបអរសាទរចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែលខេត្តក្រចេះទទួលបាន

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រុម​ហ៊ុនគ្រឿង​បង្គំផ្នែកនៃរថយន្ត Mercedes អាច​នឹង​បើករោង​ចក្រ​នៅ​កម្ពុជា

សេចក្ដីជូនដំណឹង១ ម៉ោង មុន

“ក្រុមយុវជនបូជាការពារយុត្តិធម៌” ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយចុះសាកសួរសុខទុក្ខកងទ័ពផ្ទាល់ រួមមានថវិកា ២០០លានរៀល អង្ករ៥០តោន មីជាតិ២ពាន់កេះ ជូនបញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅសមរភូមិមុខ

Sokha Hotels

ព័ត៌មានពេញនិយម