Connect with us

ព័ត៌មានជាតិ

រមណីយដ្ឋានណាំងង៉ាមកំពុងទាក់ទាញចំណាប់អារម្មណ៍យុវជនក្នុងខេត្តរតនគិរីទៅកម្សាន្ត

បានផុស

នៅ

រមណីយដ្ឋានធម្មជាតិណាំងង៉ាម ស្ថិតក្នុងស្រុក វើនសៃ ក្នុងខេត្តរតនគិរី គឺជាអូរធម្មជាតិមួយដែលហូរកាលផ្ទាំងថ្មធំៗ និងអមដោយដើមឬស្សីសងខាងបានបង្កើតជាទស្សនីយភាពមួយល្អស្រស់ កំពុងទាក់ទាញចំណាប់អារម្មណ៍របស់យុវជនក្នុងខេត្តរតនគិរីទៅលេងកម្សាន្តជាច្រើននាពេលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រម្មណីយដ្ឋានធម្មជាតិនេះមកពីជួរជ្រោះអូរព្រះ នៅត្រង់ចំណុចកន្លែង មានថ្មនៅបាត់អូរជារដឹបរដុប ជាជួរមានតូចធំ ទឹកហូរកាត់ចន្លោះថ្ម បង្កើតបានល្បាប់ទឹក រាបស្មើ នៅសងម្ខាងមានថ្មដុះតាមមាត់អូរជាផ្ទាំងៗ រាបស្មើរល្អ មានពណ៌ដីក្រហម។ បើធ្វើដំណើរពីទីរួមស្រុកស្រុកវើនសៃ គេត្រូវឆ្លងកាត់សាឡាង បន្ទាប់មកត្រូវឆ្លងដរអូរឡាឡៃ កាត់តាមភូមិ វើនសៃនិងភូមិកងណក ទើបបានទៅទីតាំងរម្មណីយដ្ឋាននេះ ស្ថិតនៅភូមិ រ៉ក ឃុំ កុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ។

គណកម្មាធិការនៅរមណីយដ្ឋាននេះលោក ភឿម អាញ មានប្រសាសន៍ថា រមណីយដ្ឋាននេះបានចាប់ផ្ដើមរៀបចំឡើងក្នុងឆ្នាំ២០២០ ដោយបានត្រួសត្រាយផ្លូវឲ្យនៅលើដីឯកជនមួយបើកផ្លូវឲ្យភ្លៀវទៅលេងកម្សាន្ត។ នៅក្នុងឆ្នាំ២០២៥ មានការកើនឡើង ៥០% ទៅ ៦០% ដោយកាលពីមុនមិនសូវមានភ្ញៀវមកលេងនោះទេ ពីព្រោះប្រជាជន ជាប់រវល់ទៅបេះសំរ៉ង។

លោកបន្ថែមថា៖ ​«កាលពីឆ្នាំមុនទឹកហូរមកថ្លាល្អ តែឆ្នាំនេះមានទឹកល្អក់បណ្តាលមកពីការធ្វើផ្លូវ ក្រវ៉ាត់ព្រំដែនឡាវ ។ នៅខែមេសា ជម្រៅទឹកមានជម្រៅ ៣ ទៅ ៤ ម៉ែត្រ ដែលអាងងូតទឹកលេងកម្សាន្ត ដើរកាត់ថ្ម។ ការទៅលេងកម្សាន្តដែលសប្បាយរីករាយ បាននៅចន្លោះចាប់ពីខែ មករា រហូតទៅដល់ ចុងខែមេសា បើហួសពីខែនេះទៅ ជារដូវមានភ្លៀងទឹកអូរឡើងខ្លាំង មិនអាចមើលកម្សាន្តនិងងូតទឹកបានទេ»។

ណាំងង៉ាមជាឈ្មោះដែលជនជាតិដើមភាគតិចឡាវមកធ្វើស្រែចម្ការនៅម្តុំកន្លែងនោះ នាំគ្នាមកដងទឹកអូរនោះផឹកនិងសម្រាក នៅក្រោមដើមឬស្សី ដោយមើលឃើញនៅអូរនោះ មានថ្មដាំជាផ្ទាំងៗ នៅមាត់អូរជាផ្ទាំងៗ ផ្ទៃអូរធំទូលាយ អមជាមួយដើមឬស្សី មានទេសភាពល្អបែបនេះ ទើបនាំគ្នាហៅថា «អូរណាំងង៉ាម» ដែលក្នុងភាសាឡាវ មានន័យថា ស្ត្រីស្អាត បើសំដៅទៅដល់ទីកន្លែងវិញ ស្អាត ឬ ស្រស់ស្អាតអ្វីៗដែលមានសម្រស់ ឬមើលទៅល្អ។

ពាក្យនេះត្រូវបានប្រើសម្រាប់ពិពណ៌នាអំពីមនុស្ស ឬអ្វីៗដែលមានសម្រស់ ឬមើលទៅល្អ។ នៅពេលខាងក្រោយមកទៀត ជនជាតិដើមភាគតិច ចេះតែហៅឈ្មោះនេះ តៗ គ្នា ទើបជាប់មកដល់សព្វថ្ងៃនេះ បើទោះបីជាបានរើសទីលំនៅ ទៅរស់នៅភូមិជាប់នោះក្តី ហើយក្លាយទៅទីតាំងភូមិជនជាតិដើមកាវ៉ែត។

យុវជន សុបិន ជាអ្នកទេសចរណ៍ម្នាក់ដែលឧស្សាហ៍មកលេងនៅរមណីដ្ឋាននេះបានឱ្យដឹងថាលោកចូលចិត្តមកកម្សាន្តនៅទីនេះព្រោះទេសភាពស្អាត និងមានអារម្មណ៍ផ្សាភ្ជាប់ខ្លាំងជាមួយធម្មជាតិ។

លោកថា៖ «មានឱកាសមកលេងតែ នៅពេលសម្រាកពីការងារនោះទេ ក្នុងមួយឆ្នាំបានមកលេងបាន ចំនួន២ ដងមកហើយ ដោយសារការស្រឡាញ់ចូលចិត្ត ជាមួយធម្មជាតិនៅទីនេះ»។

រម្មណីយដ្ឋានណាំងង៉ាមក៏មានដុះជាដើមឈើតូចៗ នៅបាត់អូរ ជាមួយកម្រាលថ្មតូចធំ ខ្មៅ ស ចំណែកតាមខ្សែទឹកហូរ លាន់ឮសូររងំ ខ្យល់ប៉កមកត្រជាក់ល្អ ហើយបើទោះបីជាមានព្រះអាទិត្យបញ្ចេញកម្តៅខ្លាំងក៏ដោយក៏ចំហាយទឹកជះមក ត្រជាក់ផងដែរ នៅទីនេះនៅមានដើមឬស្សី ជាច្រើនគុម្ពដុះជាម្លប់ សម្រាប់ទុកជូនភ្ញៀវទេសចរ ដែលទៅលេង ក្រាលកន្ទេលអង្គុយលេង លំហែនៅទីនោះ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ។

នៅទីតាំងដ៏ពេញនិយម សម្រាប់ថ្ងៃចុងសប្តាហ៍និងនៅបុណ្យជាតិផ្សេងៗ មានយុវជននិងយុវនារី មកពីតាមបណ្តាភូមិ ក្នុងស្រុកវើនសៃ និងក្នុងខេត្តរតនគិរី ទៅលេងកម្សាន្តមិនដែលដាច់ ។ ប្រសិនបើមានអារម្មណ៍ថាហេវ អាចទិញប្រហិត បុកល្ហុង និងភេសជ្ជៈផ្សេងៗ ដែលជាស្នាដៃជនជាតិដើមភាគតិច និងជនជាតិដើមភាគតិចឡាវ មកលក់ដូរសម្រាប់នៅទីតាំងផ្ទាល់ដែរ៕

អត្ថបទដោយ៖ ភ្នាក់ងារកម្ពុជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម