ព័ត៌មានជាតិ
ទូតថៃនឹងដឹកនាំអ្នកធុរៈជនថៃពិនិត្យពីលទ្ធភាពវិនិយោគលើទីតាំងទេសចរណ៍សំខាន់ៗកម្ពុជា
ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោក ធុល ត្រៃសូរ៉ាត់ បានជម្រាបប្រធានសភាកម្ពុជាថានាពេលខាងមុខលោកនឹងរៀបចំគណៈប្រតិភូសភាពាណិជ្ជកម្មថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ចុះទស្សនកិច្ចជាក់ស្ដែងទៅកាន់គោលដៅវិនិយោគ និងទេសចរណ៍សំខាន់ៗនៅកម្ពុជា។ លោកថាការពង្រឹងវិនិយោគរវាងថៃ និងកម្ពុជាគឺជាគោលបំណងសំខាន់មួយនៃអាណត្តិការងាររបស់លោក។

ថ្លែងក្នុងជំនួបជាមួយប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ លោក ធុល ត្រៃសូរ៉ាត់ បានលើកឡើងថាខេត្តសៀមរាប និងខេត្តជាប់ព្រំដែនកម្ពុជា-ថៃគឺជាគោលដៅនៃការចុះទស្សនកិច្ចទាំងនោះ។ ទោះជាយ៉ាងណាលោកមិនទាន់បញ្ជាក់នូវពេលវេលាជាក់លាក់ណាមួយនៅឡើយទេ។
ព្រះរាជាណាចក្រថៃជាប្រទេសឈរលេខរៀងទី៥ ក្នុងចំណោមប្រទេសដែលបានវិនិយោគនៅកម្ពុជា និងជាប្រទេសឈរលេខរៀងទី១ ដែលមានអ្នកទេសចរច្រើនជាងគេ មកទស្សនាកម្ពុជា។ កាលពីឆ្នាំ២០២៤ អ្នកទេសចរថៃចំនួន២លាននាក់ បានធ្វើដំណើរមកកម្ពុជា ខណៈអ្នកទេសចរកម្ពុជាជាង៥សែននាក់ បានធ្វើដំណើរទៅកាន់ប្រទេសថៃ។

លោក ធុល ត្រៃសូរ៉ាត់ ជឿជាក់ថាការភ្ជាប់ទំនាក់ទំនងដ៏ល្អរវាងប្រជាជននៃប្រទេសកម្ពុជា-ថៃ នឹងអាចលើកកម្ពស់ទំហំពាណិជ្ជកម្មប្រទេសទំាងពីរឱ្យសម្រេចបាននូវគោលដៅរំពឹងទុកគឺ ១៥ពាន់លានដុល្លារ។
ប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី បានស្វាគមន៍ចំពោះផែនការបេសកម្មការទូតរបស់លោក ធុល ត្រៃសូរ៉ាត់ និងបញ្ជាក់ថារដ្ឋសភាកម្ពុជាគាំទ្រចំពោះគំនិតផ្តួចផ្តើមទាំងឡាយណាដែលផ្ដល់ប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ។ ក្នុងនោះដែរសម្ដេចក៏បានរំលឹកពី «គោលដៅទេសចរណ៍៦ប្រទេស ទិសដៅតែមួយ» ដែលសំដៅមិនត្រឹមតែសម្រាប់ប្រទេសកម្ពុជា-ថៃប៉ុណ្ណោះទេ តែសម្រាប់តំបន់ និងដើម្បីកំណើនរួមផងដែរ។

គំនិតផ្ដួចផ្ដើមគោលដៅទេសចរណ៍៦ប្រទេស ទិសដៅតែមួយ ជាគំនិតផ្ដួចផ្ដើមរបស់ប្រទេសថៃក្នុងការជំរុញទេសចរណ៍ឆ្លងព្រំដែន ថៃ សឹង្ហបុរី កម្ពុជា ម៉ាឡេសី វៀតណាម និងប្រទេស៦ទៀតនៅតំបន់អាស៊ាន។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ កាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់វិនិយោគគិន និងធុរជនថៃចំពោះទំនុកចិត្ត និងការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងនោះក៏បញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងក្របខណ្ឌ ប្រទេស៦គោលដៅតែ១នេះផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


