សម្ដេចសភាធិបតី ឃួន សុដារី បានលើកទឹកចិត្តដល់អ្នកវិនិយោគក្នុងស្រុកទាំងអស់បន្តខិតខំប្រែក្លាយឱកាសឈឺចាប់ដែលកម្ពុជាកំពុងជួបប្រទះនេះ ក្លាយជាកាលានុវត្តន៍ថ្មី ក្នុងការពង្រឹងឃឿនសេដ្ឋកិច្ចជាតិ ដោយរិៈរកគ្រប់មធ្យោបាយនៅក្នុងការពង្រីកខ្សែច្រវ៉ាកផលិតកម្ម ផលិតជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគនានាឱ្យបានកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ក្នុងស្រុកជំនួសការនាំចូល។
រដ្ឋសភាកម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងសភានានាជុំវិញពិភពលោកឱ្យដាក់សម្ពាធលើប្រទេសថៃឱ្យបញ្ឈប់ប្រតិបត្តិការយោធាទាំងអស់លើដីកម្ពុជា ដោយថាការមិនអើពើចំពោះសកម្មភាពនេះគឺស្មើនឹងការទទួលស្គាល់នូវគំរូដ៏អាក្រក់នៃការអនុវត្តន៍ច្បាប់ព្រៃ ដែល «អ្នកខ្លាំងគឺឈ្នះ»។
ប្រធានសភា សម្ដេចសភាធិបតី ឃួន សុដារី បានឱ្យដឹងថាក្នុងរយៈពេល២០ខែមកនេះបន្ទាប់ពីសភាធ្វើកំណែទម្រង់ និងលើកម្ពស់អភិបាលកិច្ចល្អមានមន្ត្រីជាង១០០នាក់ត្រូវបានលប់ឈ្មោះចេញពីក្របខណ្ឌការងារ ដាក់ឱ្យចូលនិវត្តន៍ ឬស្នើលាឈប់ដោយខ្លួនឯង។
ប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី បានថ្លែងថាការយកមន្ត្រីមកហែហមច្រើនពេលទៅប្រជុំវាបង្ហាញពីកម្សោយរបស់ខ្លួន ខណៈសម្ដេចឃើញថាប្រធានគណៈកម្មការរដ្ឋសភាមួយចំនួនពេលចេញទៅប្រជុំក្រៅប្រទេសម្ដងៗមានមន្ត្រីហែមហមជាច្រើន។
ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោក ធុល ត្រៃសូរ៉ាត់ បានជម្រាបប្រធានសភាកម្ពុជាថានាពេលខាងមុខលោកនឹងរៀបចំគណៈប្រតិភូសភាពាណិជ្ជកម្មថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ចុះទស្សនកិច្ចជាក់ស្ដែងទៅកាន់គោលដៅវិនិយោគ និងទេសចរណ៍សំខាន់ៗនៅកម្ពុជា។
ថ្លែងក្នុងសន្និសីទប្រធានសភានៃអន្តរសភា (Inter Parliamentary Speakers’ Conference/ISC) នៅសាធារណរដ្ឋកូរ៉េ ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យប្រកាន់យកនូវវិធីសាស្រ្ដកណ្តាលនិយម “Centrist Approach”
ទ្រឹស្ដីសន្ដិភាពរបស់សម្ដេចតេជោ ត្រូវបានប្រធានសភា សម្ដេចសភាធិបតី ឃួន សុដារី យកទៅចែករំលែកក្នុងកិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល