Connect with us

សន្តិសុខសង្គម

ពលរដ្ឋនៅស្រុកសំឡូត ដែលប្រកបរបរបេះផ្លែសំរ៉ង ប្រឈមគ្រោះថ្នាក់ផង និងខុសច្បាប់ផង

បានផុស

នៅ

សំរ៉ង គឺជាឈ្មោះផ្លែរុក្ខជាតិម្យ៉ាងដែលភាគច្រើនគេយកវាមកធ្វើជាបង្អែមដ៏មានឱជារស់ឆ្ងាញ់ពិសា ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលចូលក្នុងព្រៃដើររកផ្លែសំរ៉ង វាមិនខុសច្បាប់ទេប្រសិនបើពួកគាត់ត្រឹមតែដើររើសយកផ្លែទុំៗដែលជ្រុះយកមកលក់ឬទទួលទាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការលើកឡើងពីប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងស្រុកសំឡូត បាននិយាយថា បច្ចុប្បន្នដើមសំរ៉ង ដែលដុះនៅក្នុងព្រៃជ្រៅក្បែរព្រំដែនថៃ គឺស្ទើរតែផុតពូជអស់ទៅហើយ ដោយសារតែប្រជាពលរដ្ឋទាំងនោះ ពុំបានឡើងអង្រួនដើម្បីរើសយកផ្លែសំរ៉ងទុំនោះឡើយ ផ្ទុយទៅវិញបើឃើញផ្លែចាស់ច្រើន គឺពួកគាត់តែងតែកាប់ដើមផ្ដួលរំលំដើម្បីបេះយកទាំងផ្លែទុំ និងផ្លែចាស់ខ្ចីគ្មានសល់ ដើម្បីយកមកហាលឱ្យក្រៀម និងលក់ចេញទៅលើទីផ្សារដែលទាំងនេះហើយជាបញ្ហាប្រឈមនឹងផ្លូវច្បាប់។

ប្រភពដដែលបានបន្តថា បច្ចុប្បន្នប្រជាពលរដ្ឋដែលដើររកផ្លែសំរ៉ងក្នុងព្រៃជ្រៅៗ ភាគច្រើនគឺរស់នៅក្នុងភូមិអូរអណ្ដូង ឃុំសំឡូត ដែលនៅទីនោះមានឈ្មួញធំៗចាំទទួលទិញសំរ៉ងដែលហាលស្ងួតរួចហើយ ដែលកាលពីមុនផ្លែសំរ៉ងនេះគឺមាននាំចេញខ្លះៗចូលទៅក្នុងប្រទេសថៃ តាមច្រកតំបន់៤០០ ប៉ុន្តែមួយរយៈក្រោយមកនេះ ថៃក៏ផ្អាកទទួលទិញដែរ ដោយ​សារតែមានឈ្មួញធំៗមកពីប្រទេសវៀតណាមមកទទួលទិញក្នុងតម្លៃពី ៥មុឺន ទៅ ៦មុឺនរៀល ក្នុងមួយគីឡូក្រាម ដោយសារតែតម្លៃបានខ្ពស់កប់ពពកបែបនេះហើយ ទើបធ្វើឲ្យប្រជាពលរដ្ឋដែលប្រកបមុខរបរចូលព្រៃនេះព្យាយាមដើររកដើមសំរ៉ង ដើម្បីកាប់រំលំបេះផ្លែគ្មានសល់ រហូតថ្មីៗក៏មានអ្នកស្លាប់ដោយសារដើមសំរ៉ងដួលសង្កត់ផងដែរ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម