ព័ត៌មានជាតិ
អាជ្ញាធរស្រុកតាវែង អំពាវនាវពលរដ្ឋបេះផ្លែសំរ៉ងដោយចៀសវាងកាប់បំផ្លាញដើម
រដ្ឋបាលស្រុកតាវែង ខេត្តរតនគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅព្រៃបេះផ្លែសំរ៉ងលក់ឱ្យឈ្មួញ ចូលរួមថែរក្សាដើមសំរ៉ង និងចៀសវាងការកាប់បំផ្លាញ ដើម្បីធានាការប្រើប្រាស់ធនធានធម្មជាតិឱ្យបានយូរអង្វែង។

ការអំពាវនាវនេះ ដោយសង្កេតឃើញថា ក្នុងរដូលប្រមូលផលផ្លែសំរ៉ងម្តងៗ ប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅស្រុក បានចូលទៅព្រៃព្រៃសហគមន៍ និងតំបន់ឧទ្យានជាតិវីរៈជ័យ ដើម្បីរើស បេះ ផ្លែសំរ៉ងយកទៅលក់ឱ្យឈ្មួញកណ្តាល។ ទន្ទឹមនោះ ពលរដ្ឋមួយចំនួនបានប្រមូលផលដោយវិធីខុសច្បាប់ ដូចជាកាប់រំលំដើម ដុតព្រៃ ឬចងខ្សែបំផ្លាញគល់ ដើម្បីយកផ្លែ ដែលបង្កឱ្យចំនួនដើមសំរ៉ងថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ មូលហេតុចម្បងដែលជំរុញឱ្យពលរដ្ឋក្នុងមូលដ្ឋានកាប់រំលំដើមប្រមូលផ្លែសំរ៉ង ក៏ដោយសារមានការទិញផ្លែសំរ៉ងខ្ចីពីសំណាក់ឈ្មួញកណ្តាល ដែលជំរុញឱ្យមានការកាប់បំផ្លាញដើមបន្ថែម។

តាមការពិនិត្យរបស់អាជ្ញាធរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើមសំរ៉ងនៅតំបន់ស្រុកតាវែងនៅតែផ្ដល់ផ្លែជារៀងរាល់ឆ្នាំ ប៉ុន្តែបរិមាណផលប្រមូលបានមានការប្រែប្រួល ម្តងច្រើន ម្តងតិច។ ដើមសំរ៉ងជារុក្ខជាតិកម្រ មានតម្លៃសេដ្ឋកិច្ចខ្ពស់ ហើយផ្លែអាចប្រើប្រាស់បានច្រើនបែប ដូចជា បរិភោគ ផលិតជាឱសថ និងកែច្នៃជាអាហារ។
ដើម្បីទប់ស្កាត់បញ្ហានេះ អភិបាលស្រុកតាវែងលោក ហេង សាវឿន បានដាក់ចេញវិធានការហាមឃាត់ជាច្រើន រួមមាន ហាមប្រមូលផ្លែសំរ៉ងខ្ចីដែលមិនទាន់ទុំល្អ និងហាមប្រើឧបករណ៍ដូចជា រណាយន្ត រណាដៃ និងពូថៅ ចូលទៅក្នុងតំបន់ព្រៃសំរ៉ង។ ជាមួយគ្នានេះ ឈ្មួញ និងអ្នកជួញដូរផ្លែសំរ៉ង ត្រូវសហការជាមួយអាជ្ញាធរ ដើម្បីធានាមិនទិញផ្លែសំរ៉ងខ្ចី ដែលជាហេតុបង្កឱ្យមានការកាប់ដើម។

អាជ្ញាធរ ក៏បានព្រមានថា ក្នុងករណីមានការបំពាន ក្រុមការងារចម្រុះរួមជាមួយមន្ត្រីបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ នឹងចុះអនុវត្តវិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹង។ តាមរយៈការអំពាវនាវនេះ អាជ្ញាធររំពឹងថា ប្រជាពលរដ្ឋនឹងចូលរួមបេះផ្លែសំរ៉ងដោយវិធីត្រឹមត្រូវ និងចៀសវាងការកាប់បំផ្លាញ ដើម្បីរក្សាទុកធនធានធម្មជាតិនេះឱ្យបានគង់វង្សសម្រាប់អនាគត៕
ដោយ៖ ខៀវ ចាប
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


