ព័ត៌មានជាតិ
អ្នកស្រុកអង្គរ ធ្វើពិធីឡើងអ្នកតា ៣កើត ខែពិសាខ និងបញ្ជូនអ្នកតាឡើងគោក សុំសេចក្តីសុខសប្បាយ
ពុទ្ធបរិស័ទចំណុះប្រាសាទវត្តអធ្វា ស្ថិតនៅសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបចំកិច្ចពិធីឡើងអ្នកតា ៣កើត ខែពិសាខ និងកិច្ចពិធីបញ្ជូនអ្នកតាឡើងគោក ដែលជាទំនៀមពីបុរាណកាលមក។ ពិធីនេះដូចពិធីឡើងអ្នកតា នៅថ្ងៃ៣កើត ខែមាឃ ដូច្នោះដែរ គ្រាន់តែនៅខែមាឃ គឺគេបញ្ជូនអ្នកតាចុះទឹក ដែលបញ្ជាក់ពីការបញ្ចប់វដ្ដរដូវធ្វើស្រែ។

ពិធីខាងលើធ្វើឡើង នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅប្រាង្គកណ្ដាលប្រាសាទវត្តអធ្វា ដែលជាអ្នកតាធំ ទួលតាមឿង និងទួលដូនប៉ុក ដែលសុទ្ធសឹងជាកន្លែងអ្នកតាសំខាន់ៗជុំវិញតំបន់ប្រាសាទវត្តអធ្វា។ កិច្ចពិធីនេះធ្វើឡើងក្នុងបំណង សុំសេចក្តីសុខសប្បាយ សូមឱ្យមានភ្លៀងគ្រប់គ្រាន់ និងបញ្ជាក់ពីការចាប់ផ្តើមនៃវដ្ដរដូវថ្មី ដែលពលរដ្ឋចាប់ផ្តើមភ្ជួររាស់ធ្វើស្រែ ហើយភ្លៀងក៏នឹងចាប់ផ្តើមធ្លាក់ បណ្ដើរៗក្នុងខែពិសាខនេះផងដែរ។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា តែងតែអនុញ្ញាតច្បាប់ឱ្យប្រជាពលរដ្ឋអាចរៀបចំកិច្ចពិធីបុណ្យនានា ដែលជាផ្នែកមួយនៃការអភិរក្សមរតកអរូបីនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រៅពីនេះ អាជ្ញាធរជាតិអប្សរា ក៏បានគាំទ្រទាំងធនធាន និងស្មារតី ក្នុងន័យចូលរួមការពារ និងអភិរក្សមរតកទាំងនោះឱ្យបានគង់វង្ស៕







ដោយ៖ជុន កុសល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


