ព័ត៌មានជាតិ
ក្រោយមានភ្លៀងធ្លាក់ជោកជាំ ប្រជាកសិករខេត្តមណ្ឌលគិរី សម្រុកដាំដំណាំផ្សេងៗជាច្រើនមុខ
បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើន ប្រជាពលរដ្ឋជាកសិករនៅទូទាំងខេត្តមណ្ឌលគិរី បានចាប់ផ្ដើមដាំដំណាំផ្សេងៗជាច្រើនមុខ មានទាំងដំណាំប្រចាំឆ្នាំ និងដំណាំដែលមានអាយុកាលវែង។

បើតាមការរៀបរាប់ពី លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ជាទម្លាប់ ឲ្យតែដើមរដូវ ភ្លៀងធ្លាក់ជោកជាំដីរបស់ប្រជាពលរដ្ឋដែលជាកសិករ។ កសិករក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ទាំង៥ក្រុង ស្រុក បាននាំគ្នារូតរះប្រកបរបរដាំដុះដំណាំកសិកម្ម ផ្សេងៗជាច្រើនមុខដូចជា ដំណាំស្រូវ ដំឡូងមី ដំណាំម្រេច សណ្តែកបាយ ពោតស ដំណាំបន្លែ និងបានរៀបចំដីសម្រាប់ដាំដុះដំណាំផ្សេងៗទៀតដែលមានអាយុកាលវែងផងដែរ។

លោក សុង ឃាង បានបញ្ជាក់ថា បច្ចុប្បន្ននេះ មន្ត្រីជំនាញរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានចុះទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ និងណែនាំកសិករ អំពីការដាំដុះព្រមទាំងមានវគ្គបណ្តុះបណ្តាលទៅដល់កសិករគ្រោងដាំដំណាំផ្សេងៗ ចង់បានការណែនាំពីមន្ទីរ ជំនាញទៅលើវិស័យកសិកម្មថែមទៀតផង៕

អត្ថបទ៖រៀម សុខហេង



-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


